• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យជំនះលើការដែលច្បាប់ពិបាកអនុវត្តក្នុងស្ថានភាពជាក់ស្តែង

នាព្រឹកថ្ងៃទី ២៨ មិនា នៅទីក្រុងហាណូយ សន្និសីទសមាជិកសភាទទួលបន្ទុកសកម្មភាពជំនាញ បានពិភាក្សាអំពីគម្រោងច្បាប់មួយចំនួនដែលត្រូវដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ តាមទម្រង់ផ្ទាល់និងតាមអនឡាញ។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)  

អញ្ជើញចូលរួមសន្និសីទនេះមានអគ្គលេខាបក្ស លោក Nguyen Phu Trong។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ធ្វើជាប្រធានសន្និសីទ។ អង្គសន្និសីទបានពិភាក្សានិងផ្តល់យោបល់លើគម្រោងចំនួន៤ គឺ៖ ច្បាប់វិសោធនកម្មនិងបន្ថែមមាត្រាមួយចំនួន នៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា; ច្បាប់ស្តីពីការប្រឡងប្រណាំង កោតសរសើរ (វិសោ ធនកម្ម); ច្បាប់ស្តីពីវិស័យភាពយន្ត (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីអាជីវកម្មធានារ៉ាប់រង (ធ្វើវិសោធនកម្ម)។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា គណៈប្រតិភូពិភាក្សាឱ្យបានច្បាស់លាស់ ដើម្បីបញ្ចេញមតិ វិភាគយ៉ាងស៊ីជម្រៅនិងវិជ្ជមានលើបញ្ហានៃសេចក្តីព្រាងច្បាប់ ក៏ដូចជាបញ្ហាបានកើតឡើងក្នុងស្ថានភាពជាក់ស្តែង។ ការត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ននូវសេចក្តីព្រាងច្បាប់មុននឹងបញ្ជូនទៅរដ្ឋសភាអនុម័ត គឺដើម្បីធានាបាននូវគុណភាពខ្ពស់បំផុតសម្រាប់គម្រោងច្បាប់ ទន្ទឹមជាមួយគ្នានោះ  អាចសន្សំសំចៃពេលវេលាអតិបរមាសម្រាប់កិច្ចប្រជុំផ្លូវការនៃសម័យប្រជុំរដ្ឋសភា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top