• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov អញ្ជើញមកដល់ទីក្រុង​ហាណូយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋសភាប៊ុលហ្គារីមកកាន់ប្រទេសវៀតណាមបន្ទាប់ពីរយៈពេលជិត១២ឆ្នាំដែលសញ្ញាសម្គាល់ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសនៅពេលដែលរដ្ឋសភានៃប្រទេសទាំងពីរទើបតែចុះហត្ថលេខានិងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា។
  អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានរដ្ឋសភា នៃសាធារណរដ្ឋប៊ុលហ្គារី Rossen Dimitrov Jeliazkov ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ Quang Khanh/ daibieunhandan.vn  

នាថ្ងៃទី ៥មករាប្រធានរដ្ឋសភាប៊ុលហ្គារីRossen Dimitrov Jeliazkov និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាប៊ុលហ្គារីបានមកដល់ទីក្រុងហាណូយដោយចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ខែមករាតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋសភាប៊ុលហ្គារីមកកាន់ប្រទេសវៀតណាមបន្ទាប់ពីរយៈពេលជិត១២ឆ្នាំដែលសញ្ញាសម្គាល់ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសនៅពេលដែលរដ្ឋសភានៃប្រទេសទាំងពីរទើបតែចុះហត្ថលេខានិងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាប៊ុលហ្គារី Rossen Dimitrov Jeliazkov រួមចំណែកពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសទាំងពីរលើបណ្តាញបក្សរដ្ឋសភារដ្ឋាភិបាលនិងការផ្លាស់ប្តូរប្រជាជន។ នេះនឹងជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមកពង្រឹងទំនាក់ទំនងទ្វេភាគីនិងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងជាពិសេសលើវិស័យមួយចំនួនដែលប្រទេសទាំងពីរមានផលប្រយោជន៍ខ្លាំងដូចជាពាណិជ្ជកម្ម-វិនិយោគ អប់រំ-បណ្តុះបណ្តាលសុខាភិបាលវប្បធម៌ទេសចរណ៍ពលកម្មនិងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top