• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបបណ្ដាឯកអគ្គរដ្ឋទូត

វៀតណាមត្រៀមខ្លួនជាស្រេចបន្កើនវត្តមានរបស់សហភាពអឺរ៉ុប (EU) នៅអាស៊ីអាគ្នេយ៍ និងសម្របសម្រួលការអនុវត្តផែនការសកម្មភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុបដំណាក់កាល ២០២៣ -២០២៧ និងជួយ EU តភ្ជាប់ជាមួយទីផ្សារអាស៊ាន។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Giorgio Aliberti

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Giorgio Aliberti និងឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាមលោក Thomas Gass

ក្នុងជំនួបជាមួយប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Giorgio Aliberti លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សមិទ្ធិផលដ៏ធំបំផុតនាបច្ចុប្បន្នរបស់វៀតណាម និង EU គឺភាគីទាំងពីរបានចុះហត្ថលេខា និងអនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ ប្រធានរដ្ឋសភាបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបន្កើនវត្តមានរបស់សហភាពអឺរ៉ុប (EU) នៅអាស៊ីអាគ្នេយ៍ និងសម្របសម្រួលការអនុវត្តផែនការសកម្មភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុបដំណាក់កាល ២០២៣ -២០២៧ និងជួយ EU តភ្ជាប់ជាមួយទីផ្សារអាស៊ាន។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Giorgio Aliberti  បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក្នុងការជំរុញទំនាក់ទំនងរវាង EU-វៀតណាមក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺទំនាក់ទំនងរវាងសភាអឺរ៉ុប ជាមួយរដ្ឋសភាវៀតណាមត្រូវបានពង្រឹងគួរឲ្យកត់សម្គាល់។ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti មានក្ដីសង្ឈឹមថា នាពេលខាងមុខ EU មិនត្រឹមតែវិនិយោគនៅវៀតណាមលើវិស័យផ្លាស់ប្ដូរថាមពលប៉ុណ្ណោះទេ ថែមទាំងមានវត្តមានយូរអង្វែងនៅវៀតណាមលើវិស័យជាច្រើនទៀតផងដែរ។

នាថ្ងៃដដែល ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top