• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភា នៃសាធារណរដ្ឋទួរគី

នាថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនប្រធានរដ្ឋសភាទួរគី Mustafa Sentop ចំពោះគ្រោះមហន្តរាយរញ្ជួយដីនាពេលថ្មីៗនេះ នៅភាគអាគ្នេយ៍នៃប្រទេសទួរគី។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV)

លោកប្រធានរដ្ឋសភា Vuong Dinh Hue ជឿជាក់ថា នាពេលឆាប់ៗខាងមុខ រដ្ឋ និងប្រជាជនទួរគីនឹងជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះ ព្រមទាំងធ្វើឲ្យជីវភាពសេដ្ឋកិច្ចសង្គមមានស្ថិរភាព។ ទន្ទឹមនឹងនោះ លោកបានអះអាងថា វៀតណាមតែងតែប្រគៀកស្មារជាមួយប្រជាជនទួរគីក្នុងគ្រាលំបាកនេះ ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយសហគមន៍អន្តរជាតិ ជួយឧបត្ថម្ភទួរគីក្នុងការជម្នះ ផលវិបាកដោយសារគ្រោះរញ្ជួយដី ក្នុងសមត្ថភាពរបស់ខ្លួន។

សូមគូសបញ្ជាក់ថា ការរញ្ជួយដីបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ៦ ខែកុម្ភៈ នៅភាគអាគ្នេយ៍នៃប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី ដែលមានកម្រិត ៧,៨ រ៉ិចទ័រ បណ្តាលឲ្យមនុស្សជាង ១១ពាន់នាក់ស្លាប់ មនុស្សរាប់ម៉ឺននាក់រងរបួស ហើយផ្ទះសម្បែង និងសម្ភារៈជាច្រើនរងការខូចខាតនិងត្រូវបំផ្លាញ់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top