• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌា Om Birla ធ្វើជាសាក្សីក្នុងការបើកសម្ពោធជើងហោះហើរថ្មីរវាងវៀតណាមនិងឥណ្ឌា

ពិធីនេះប្រព្រឹត្តទៅក្រោមសាក្សីរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla ផងដែរ។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌា Om Birla បានអញ្ជើញធ្វើពិធីបើកជើងហោះហើរត្រង់រវាងវៀតណាមនិងឥណ្ឌា (រូបថត៖ quochoi.vn)  

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla, នារសៀលថ្ងៃទី ១៩ មេសា នៅទីក្រុងហាណូយ ក្រុមហ៊ុន ភាគហ៊ុនអាកាសចរណ៍ Vietjet បានប្រារព្ធពិធីប្រកាសបើកផ្លូវហោះហើរថ្មីទៅកាន់ប្រទេសឥណ្ឌា ក្នុងនោះមានជើងហោះហើរ៖ ទីក្រុងហាណូយ - បុមបៃ, ទីក្រុងហូជីមិញ - បុមបៃ, Phu Quoc - New Delhi និង Phu Quoc - បុមបៃ ដែលជាការកត់សម្គាល់នៃការត្រឡប់មកវិញនិងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសដែលមានប្រជាជនចំនួន ១,៤ ពាន់ លាននាក់នេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមសាក្សីរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla ផងដែរ។

ផ្លូវហោះហើរពីទីក្រុងហូជីមិញ និងហាណូយ ទៅកាន់ទីក្រុងបុមបៃ ដំណើរការចាប់ពីថ្ងៃទី ២ ខែមិថុនា និងថ្ងៃទី ៣ ខែមិថុនា ដោយមានជើងហោះហើរទៅវិញទៅមក ៤ ជើង និងជើងហោះហើរទៅវិញទៅមក ៣ ជើងក្នុងមួយសប្តាហ៍ សម្រាប់ជើងនីមួយៗ។ ជើងហោះហើរ Phu Quoc - បុមបៃ ត្រូវបានដំណើរការជាមួយជើងហោះហើរទៅវិញទៅមកចំនួន  ៤ជើង/សប្តាហ៍ និងជើងហោះហើរ Phu Quoc - New Delhi ជាមួយនឹងជើងហោះហើរទៅវិញទៅមក ៣ ដងក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ៨ខែកញ្ញា និងថ្ងៃទី ៩ ខែកញ្ញា។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla បានធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានរវាង Galaxy Digital Holdings សមាជិកនៃ សម្ព័ន្ធក្រុមហ៊ុន Sovico និង Tech Mahindra Limited (ឥណ្ឌា)។

សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងផ្តោតលើការកសាងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មវិធី Software សកលនៅវៀតណាម ដែលផ្តល់សេវាវេទិកាទិន្នន័យធំ AI/ML (បញ្ញាសិប្បនិម្មិតនិងម៉ាស៊ីន) អភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ មជ្ឈមណ្ឌលបណ្តុះបណ្តាលសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន ...ជាដើម។

នាថ្ងៃដដែល អគ្គលេខាធិការរដ្ឋសភា ប្រធានការិយាល័យរដ្ឋសភាលោក Bui Van Cuong បានអញ្ជើញជួបធ្វើការជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla ផងដែរ៕

 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top