ព័ត៌មាន វៀតណាមនិងបែលហ្ស៊ិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន 23/10/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវកាទៅកាន់ព្រះរាជាណាចក្របែលហ្ស៊ិក របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នាថ្ងៃទី ២២ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក លោក ម៉ាក់ស៊ីម ព្រេវ៉ូត (Maxime Prévot)។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក លោក ម៉ាក់ស៊ីម ព្រេវ៉ូត (Maxime Prévot)។ រូបថត៖ VNAក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក ឡេ ហ័យ ទ្រុង បានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ដែលជាដៃគូសំខាន់មួយនៅអឺរ៉ុប។ រដ្ឋមន្ត្រី លោក ឡេ ហ័យ ទ្រុង បានស្នើឱ្យភាគីទាំងពីរផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគលើវិស័យដែលមានសក្តានុពល និងចំណុចខ្លាំងបំពេញបន្ថែម ជាពិសេសកំពង់ផែ និងភស្តុភារកម្ម; ធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាចំណុចកណ្តាលថ្មីនៃកិច្ចសហប្រតិបត្តិការ; បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ សុខាភិបាល និងបង្កើនទំនាក់ទំនងរវាងមូលដ្ឋានវៀតណាមនិងតំបន់ និងសហគមន៍បែលហ្ស៊ិក។រីឯឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិកលោក Maxime Prévot បានបញ្ជាក់ថា បែលហ្ស៊ិកឱ្យតម្លៃចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ដោយកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងតួនាទីកាន់តែកើនឡើងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោក Maxime Prévot បានសម្តែងនូវបំណងប្រាថ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសនៅក្នុងវិស័យដែលបែលហ្ស៊ិកមានចំណុចខ្លាំង ដូចជាកំពង់ផែ ភស្តុភារកម្ម និងបច្ចេកវិទ្យាខ្ពស់ ខណៈពេលដែលកំពុងអភិវឌ្ឍសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយតំបន់ និងសហគមន៍បែលហ្ស៊ិក។ ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ បង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនរសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងទៀត៕ តាម vovworld.vn/km-KH Tags:រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក លោក ម៉ាក់ស៊ីម ព្រេវ៉ូត (Maxime Prévot)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវកាទៅកាន់ព្រះរាជាណាចក្របែលហ្ស៊ិក របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នាថ្ងៃទី ២២ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក លោក ម៉ាក់ស៊ីម ព្រេវ៉ូត (Maxime Prévot)។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក លោក ម៉ាក់ស៊ីម ព្រេវ៉ូត (Maxime Prévot)។ រូបថត៖ VNAក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក ឡេ ហ័យ ទ្រុង បានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ដែលជាដៃគូសំខាន់មួយនៅអឺរ៉ុប។ រដ្ឋមន្ត្រី លោក ឡេ ហ័យ ទ្រុង បានស្នើឱ្យភាគីទាំងពីរផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគលើវិស័យដែលមានសក្តានុពល និងចំណុចខ្លាំងបំពេញបន្ថែម ជាពិសេសកំពង់ផែ និងភស្តុភារកម្ម; ធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាចំណុចកណ្តាលថ្មីនៃកិច្ចសហប្រតិបត្តិការ; បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ សុខាភិបាល និងបង្កើនទំនាក់ទំនងរវាងមូលដ្ឋានវៀតណាមនិងតំបន់ និងសហគមន៍បែលហ្ស៊ិក។រីឯឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិកលោក Maxime Prévot បានបញ្ជាក់ថា បែលហ្ស៊ិកឱ្យតម្លៃចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ដោយកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងតួនាទីកាន់តែកើនឡើងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោក Maxime Prévot បានសម្តែងនូវបំណងប្រាថ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសនៅក្នុងវិស័យដែលបែលហ្ស៊ិកមានចំណុចខ្លាំង ដូចជាកំពង់ផែ ភស្តុភារកម្ម និងបច្ចេកវិទ្យាខ្ពស់ ខណៈពេលដែលកំពុងអភិវឌ្ឍសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយតំបន់ និងសហគមន៍បែលហ្ស៊ិក។ ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ បង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនរសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងទៀត៕
អត្ថបទផ្សេងទៀត ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ23/10/2026ព័ត៌មានតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។ វៀតណាមនិងសហរដ្ឋអាមេរិកសហការគ្នាក្នុងការទាញយកឯកសាររាប់លានទំព័រ ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី23/10/2026ព័ត៌មានវៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ23/10/2026ព័ត៌មានសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់សហភាពអឺរ៉ុប23/10/2026ព័ត៌មានអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុបឡើងដល់កម្ពស់ថ្មីមួយ22/10/2026ព័ត៌មានសហគមន៍ជនវៀតណាមនៅបរទេសធ្វើសមាហរណកម្ម និងពង្រីកអត្តសញ្ញាណជាតិ22/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទៅទស្សនាគម្រោងកោះសិប្បនិម្មិត Lynetteholmen (ដាណឺម៉ាក)22/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត