ព័ត៌មាន វៀតណាមនិងសហរដ្ឋអាមេរិកសហការគ្នាក្នុងការទាញយកឯកសាររាប់លានទំព័រ ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី 23/10/2026 វៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូសហរដ្ឋអាមេរិក ដើម្បីទាញយកឯកសារសង្គ្រាមប្រមាណ ២ ទៅ ៣ លានទំព័រ ដែលរក្សាទុកនៅបណ្ណសារជាតិសហរដ្ឋអាមេរិក (NARA) ដើម្បីស្វែងរកព័ត៌មានអំពីផ្នូរសមូហភាព និងកន្លែងបញ្ចុះសពយុទ្ធជនវៀតណាមដែលពលីក្នុងសង្គ្រាម។ ឯកអគ្គរដ្ឋទូត ង្វៀន ក្វឹក យុង បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបន្តចែករំលែកព័ត៌មាន បច្ចេកវិទ្យា និងធនធាន បន្តអំដំណើរជាមួយវៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម។ រូបថត៖ VNAនេះគឺជាខ្លឹមសារកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ "យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដើម្បីស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" ដែលវៀតណាមកំពុងអនុវត្តន៍។ព័ត៌មាននេះត្រូវបានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យ៊ុង ចែករំលែកនៅក្នុងកិច្ចសន្ទនាស្តីពីការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ឡាវ និងកម្ពុជា ដែលរៀបចំដោយមជ្ឈមណ្ឌល Stimson និងក្រុមការងារមរតកសង្គ្រាមនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយមានការចូលរួមពីតំណាងការទូត អ្នកជំនាញ និងអង្គការដែលធ្វើការក្នុងវិស័យជំនះពុះពាលផលវិបាកក្រោយសង្គ្រាម។យោងតាមលោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង វៀតណាមកំពុងកៀរគរធនធានយ៉ាងច្រើនដើម្បីអនុវត្តយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដោយមានគោលបំណងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីប្រហែល ៧.០០០នាក់ ពន្លឿនការកំណត់អត្តសញ្ញាណតាមរយៈមូលដ្ឋានទិន្នន័យ DNA របស់សាច់ញាតិ និងសម្អាតមីននៅក្នុងសមរភូមិសំខាន់ៗ។ លោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង បានឲ្យដឹងថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកជំនាញវៀតណាមនឹងសហការជាមួយសាកលវិទ្យាល័យ Texas Tech ដើម្បីត្រឡប់ទៅបណ្ណសារជាតិសហរដ្ឋអាមេរិក (NARA) ក្នុងរដ្ឋ Maryland ដើម្បីបន្តស្រាវជ្រាវឯកសារសង្គ្រាម ដែលអាចមានព័ត៌មានមានប្រយោជន៍ក្នុងការស្វែងរកយុទ្ធជន វៀតណាមដែលបាត់ខ្លួន។លោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង ក៏បានឲ្យដឹងថា វៀតណាមនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដែលសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបន្ថែមចំនួន ១៣០ លានដុល្លារសម្រាប់គម្រោងបន្សាបឌីអុកស៊ីននៅអាកាសយានដ្ឋាន បៀនហ័រ ដែលធ្វើឱ្យជំនួយឥតសំណងសរុបឡើងដល់ប្រហែល ៤៣០ លានដុល្លារ។ កិច្ចព្រមព្រៀងមួយទៀតបែងចែកប្រហែល ៩១ លានដុល្លារ ដើម្បីឧបត្ថម្ភដល់កែលម្អគុណភាពជីវភាពរស់នៅសម្រាប់ជនពិការ នៅក្នុងតំបន់អាទិភាព ដែលនៅចំពោះមុខគឺអនុវត្តន៍នៅកាម៉ៅ និងក្វាងង៉ៃ៕ តាម vovworld.vn/km-KH Tags:វៀតណាម សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការ

វៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូសហរដ្ឋអាមេរិក ដើម្បីទាញយកឯកសារសង្គ្រាមប្រមាណ ២ ទៅ ៣ លានទំព័រ ដែលរក្សាទុកនៅបណ្ណសារជាតិសហរដ្ឋអាមេរិក (NARA) ដើម្បីស្វែងរកព័ត៌មានអំពីផ្នូរសមូហភាព និងកន្លែងបញ្ចុះសពយុទ្ធជនវៀតណាមដែលពលីក្នុងសង្គ្រាម។ ឯកអគ្គរដ្ឋទូត ង្វៀន ក្វឹក យុង បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបន្តចែករំលែកព័ត៌មាន បច្ចេកវិទ្យា និងធនធាន បន្តអំដំណើរជាមួយវៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម។ រូបថត៖ VNAនេះគឺជាខ្លឹមសារកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ "យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដើម្បីស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" ដែលវៀតណាមកំពុងអនុវត្តន៍។ព័ត៌មាននេះត្រូវបានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យ៊ុង ចែករំលែកនៅក្នុងកិច្ចសន្ទនាស្តីពីការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ឡាវ និងកម្ពុជា ដែលរៀបចំដោយមជ្ឈមណ្ឌល Stimson និងក្រុមការងារមរតកសង្គ្រាមនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយមានការចូលរួមពីតំណាងការទូត អ្នកជំនាញ និងអង្គការដែលធ្វើការក្នុងវិស័យជំនះពុះពាលផលវិបាកក្រោយសង្គ្រាម។យោងតាមលោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង វៀតណាមកំពុងកៀរគរធនធានយ៉ាងច្រើនដើម្បីអនុវត្តយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដោយមានគោលបំណងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីប្រហែល ៧.០០០នាក់ ពន្លឿនការកំណត់អត្តសញ្ញាណតាមរយៈមូលដ្ឋានទិន្នន័យ DNA របស់សាច់ញាតិ និងសម្អាតមីននៅក្នុងសមរភូមិសំខាន់ៗ។ លោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង បានឲ្យដឹងថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកជំនាញវៀតណាមនឹងសហការជាមួយសាកលវិទ្យាល័យ Texas Tech ដើម្បីត្រឡប់ទៅបណ្ណសារជាតិសហរដ្ឋអាមេរិក (NARA) ក្នុងរដ្ឋ Maryland ដើម្បីបន្តស្រាវជ្រាវឯកសារសង្គ្រាម ដែលអាចមានព័ត៌មានមានប្រយោជន៍ក្នុងការស្វែងរកយុទ្ធជន វៀតណាមដែលបាត់ខ្លួន។លោកឯកអគ្គរដ្ឋទូត ង្វៀន កួក យ៊ុង ក៏បានឲ្យដឹងថា វៀតណាមនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដែលសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបន្ថែមចំនួន ១៣០ លានដុល្លារសម្រាប់គម្រោងបន្សាបឌីអុកស៊ីននៅអាកាសយានដ្ឋាន បៀនហ័រ ដែលធ្វើឱ្យជំនួយឥតសំណងសរុបឡើងដល់ប្រហែល ៤៣០ លានដុល្លារ។ កិច្ចព្រមព្រៀងមួយទៀតបែងចែកប្រហែល ៩១ លានដុល្លារ ដើម្បីឧបត្ថម្ភដល់កែលម្អគុណភាពជីវភាពរស់នៅសម្រាប់ជនពិការ នៅក្នុងតំបន់អាទិភាព ដែលនៅចំពោះមុខគឺអនុវត្តន៍នៅកាម៉ៅ និងក្វាងង៉ៃ៕
អត្ថបទផ្សេងទៀត អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍24/10/2026ព័ត៌មានដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក Donald Tusk បានមកដល់ទីក្រុងដាណាំង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចែករំលែកសារចំនួនបីនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជវង្ស Egmont (បែលហ្ស៊ិក)24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមអញ្ជើញជួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបសហព័ន្ធបែលហ្ស៊ិក24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្វីលីព នៃប្រទេសបែលហ្ស៊ិក24/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ23/10/2026ព័ត៌មានវៀតណាមនិងបែលហ្ស៊ិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន23/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត