ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទៅទស្សនាគម្រោងកោះសិប្បនិម្មិត Lynetteholmen (ដាណឺម៉ាក) 22/10/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រដាណឺម៉ាក នៅព្រឹកថ្ងៃទី ២១ ខែតុលា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម រួមជាមួយព្រះមហាក្សត្រ Frederik X នៃប្រទេសដាណឺម៉ាក បានអញ្ជើញទៅទស្សា គម្រោងសាងសង់កោះសិប្បនិម្មិត Lynetteholmen និងតំបន់ទីក្រុងថ្មី ទ្រង់ទ្រាយធំមួយនៅទីក្រុង Copenhagen។ អគ្គលេខាលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងព្រះមហាក្សត្រ Frederik X នៃប្រទេសដាណឺម៉ាក រួមជាមួយគណៈប្រតិភូមកពីប្រទេសទាំងពីរ កំពុងលើកប៉ាល ធ្វើដំណើរទៅកាន់កោះសិប្បនិម្មិត Lynetteholm (រូបថត៖ Thong Nhat/TTXVN)នេះគឺជាគម្រោងអភិវឌ្ឍន៍ទីក្រុង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុទ្រង់ ទ្រាយធំមួយរបស់ដាណឺម៉ាក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២២ ហើយត្រូវបានរំពឹងថា នឹងបង្ហើយនៅឆ្នាំ ២០៧០។ គម្រោងនេះមានគោលបំណងការពារទីក្រុង Copenhagen ពីហានិភ័យនៃការកើនឡើងនៃកម្រិតទឹកសមុទ្រ ព្យុះ និងទឹកជំនន់។ ខណៈពេលដែលក៏ពង្រីកលំហទីក្រុង និងអភិវឌ្ឍន៍តំបន់ទីក្រុងទំនើប និងបៃតងផងដែរ។បន្ទាប់ពីស្តាប់បទបង្ហាញអំពីគម្រោងនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទីក្រុងឆ្នេរសមុទ្រ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាវិស័យដែលវៀតណាមចាប់អារម្មណ៍ជាពិសេស។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ បទពិសោធន៍ពីគម្រោង Lynetteholmen បង្ហាញថា ការរួមបញ្ចូលគ្នារវាងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការពង្រីកលំហអភិវឌ្ឍន៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី អាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច-សង្គម។ ទាំងនេះគឺជាបទពិសោធន៍ជាក់ស្តែងសម្រាប់វៀតណាមក្នុងការពិចារណាលើការរៀបចំផែនការទីក្រុងឆ្នេរសមុទ្រ និងការពារមជ្ឈមណ្ឌលសេដ្ឋកិច្ចពីហានិភ័យអាកាសធាតុ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង លើការរៀបចំផែនការទីក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕ តាម vovworld.vn/km-KH/ Tags:អគ្គលេខាលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ព្រះមហាក្សត្រ Frederik X កោះសិប្បនិម្មិត Lynetteholm

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រដាណឺម៉ាក នៅព្រឹកថ្ងៃទី ២១ ខែតុលា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម រួមជាមួយព្រះមហាក្សត្រ Frederik X នៃប្រទេសដាណឺម៉ាក បានអញ្ជើញទៅទស្សា គម្រោងសាងសង់កោះសិប្បនិម្មិត Lynetteholmen និងតំបន់ទីក្រុងថ្មី ទ្រង់ទ្រាយធំមួយនៅទីក្រុង Copenhagen។ អគ្គលេខាលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងព្រះមហាក្សត្រ Frederik X នៃប្រទេសដាណឺម៉ាក រួមជាមួយគណៈប្រតិភូមកពីប្រទេសទាំងពីរ កំពុងលើកប៉ាល ធ្វើដំណើរទៅកាន់កោះសិប្បនិម្មិត Lynetteholm (រូបថត៖ Thong Nhat/TTXVN)នេះគឺជាគម្រោងអភិវឌ្ឍន៍ទីក្រុង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុទ្រង់ ទ្រាយធំមួយរបស់ដាណឺម៉ាក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២២ ហើយត្រូវបានរំពឹងថា នឹងបង្ហើយនៅឆ្នាំ ២០៧០។ គម្រោងនេះមានគោលបំណងការពារទីក្រុង Copenhagen ពីហានិភ័យនៃការកើនឡើងនៃកម្រិតទឹកសមុទ្រ ព្យុះ និងទឹកជំនន់។ ខណៈពេលដែលក៏ពង្រីកលំហទីក្រុង និងអភិវឌ្ឍន៍តំបន់ទីក្រុងទំនើប និងបៃតងផងដែរ។បន្ទាប់ពីស្តាប់បទបង្ហាញអំពីគម្រោងនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទីក្រុងឆ្នេរសមុទ្រ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាវិស័យដែលវៀតណាមចាប់អារម្មណ៍ជាពិសេស។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ បទពិសោធន៍ពីគម្រោង Lynetteholmen បង្ហាញថា ការរួមបញ្ចូលគ្នារវាងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការពង្រីកលំហអភិវឌ្ឍន៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី អាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច-សង្គម។ ទាំងនេះគឺជាបទពិសោធន៍ជាក់ស្តែងសម្រាប់វៀតណាមក្នុងការពិចារណាលើការរៀបចំផែនការទីក្រុងឆ្នេរសមុទ្រ និងការពារមជ្ឈមណ្ឌលសេដ្ឋកិច្ចពីហានិភ័យអាកាសធាតុ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង លើការរៀបចំផែនការទីក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទផ្សេងទៀត អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុបឡើងដល់កម្ពស់ថ្មីមួយ22/10/2026ព័ត៌មានលោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។ សហគមន៍ជនវៀតណាមនៅបរទេសធ្វើសមាហរណកម្ម និងពង្រីកអត្តសញ្ញាណជាតិ22/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាក22/10/2026ព័ត៌មានក្រុមវិស្វកម្មលេខ ៤ រាយការណ៍លទ្ធផលលេចធ្លោដែលសម្រេចបានជូនលោកអ៊ំ ហូ បន្ទាប់ពីបញ្ចប់ភារកិច្ចនៅតំបន់ Abyei21/10/2026ព័ត៌មានសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងដាណឺម៉ាក21/10/2026ព័ត៌មានវៀតណាម-ដាណឺម៉ាក លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ21/10/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម-សហភាពអឺរ៉ុបនិងព្រះរាជាណាចក្របែលហ្ស៊ិកឲ្យមានការអភិវឌ្ឍស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព21/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត