• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់ឲ្យវៀតណាម និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ភាគីទាំងពីរបន្តសម្របសម្រួលដើម្បីពន្លឿនការសាងសង់ បញ្ចប់ និងដាក់ឱ្យដំណើរការឆាប់ៗ ខ្សែផ្លូវរទីក្រុងហាណូយ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម (រូបថត៖ quochoi.vn)

នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Nicolas Warnery ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអបអរសាទរឯកអគ្គរដ្ឋទូតដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយដោយជោគជ័យក្នុងអាណត្តិការងារ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់ឲ្យវៀតណាម និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ភាគីទាំងពីរបន្តសម្របសម្រួលដើម្បីពន្លឿនការសាងសង់ បញ្ចប់ និងដាក់ឱ្យដំណើរការឆាប់ៗ ខ្សែផ្លូវរទីក្រុងហាណូយ។ ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងកាតលឿងសម្រាប់គ្រឿងសមុទ្រវៀតណាម (IUU) គឺជាបញ្ហាបន្ទាន់ចំនួនពីរ ប្រធានរដ្ឋសភាបានស្នើថា សហភាពអឺរ៉ុប (EU) សភាអឺរ៉ុបក៏ដូចជាប្រទេសជាសមាជិក និងសភានៃប្រទេសជាសមាជិក EU ឆាប់ដោះស្រាយបញ្ហាទាំងពីរនេះ រួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយ បារាំង ក៏ដូចជាជាមួយប្រទេសជាសមាជិក EU ផងដែរ។

ចំណែកឯកអគ្គរដ្ឋទូតបារាំងលោក Nicolas Warnery បានសម្តែងការពេញចិត្តក្នុងអំឡុងពេលបំពេញបេសកកម្មនៅវៀតណាម ទោះបីប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែប្រទេសទាំងពីរមានកាយវិការដ៏ថ្លៃថ្នូក្នុងការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាមួយនឹងការតភ្ជាប់ជើងហោះហើរឡើងវិញ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើទស្សនកិច្ចផ្លូវការទៅវិញទៅមកដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top