ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់ឲ្យវៀតណាម និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ភាគីទាំងពីរបន្តសម្របសម្រួលដើម្បីពន្លឿនការសាងសង់ បញ្ចប់ និងដាក់ឱ្យដំណើរការឆាប់ៗ ខ្សែផ្លូវរទីក្រុងហាណូយ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម (រូបថត៖ quochoi.vn)
នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Nicolas Warnery ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអបអរសាទរឯកអគ្គរដ្ឋទូតដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយដោយជោគជ័យក្នុងអាណត្តិការងារ។
ប្រធានរដ្ឋសភា
លោក Vuong Dinh Hue មានបំណងចង់ឲ្យវៀតណាម
និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
និងទេសចរណ៍។ ភាគីទាំងពីរបន្តសម្របសម្រួលដើម្បីពន្លឿនការសាងសង់ បញ្ចប់
និងដាក់ឱ្យដំណើរការឆាប់ៗ ខ្សែផ្លូវរទីក្រុងហាណូយ។ ដោយសង្កត់ធ្ងន់ថា
កិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងកាតលឿងសម្រាប់គ្រឿងសមុទ្រវៀតណាម
(IUU) គឺជាបញ្ហាបន្ទាន់ចំនួនពីរ ប្រធានរដ្ឋសភាបានស្នើថា
សហភាពអឺរ៉ុប (EU) សភាអឺរ៉ុបក៏ដូចជាប្រទេសជាសមាជិក
និងសភានៃប្រទេសជាសមាជិក EU ឆាប់ដោះស្រាយបញ្ហាទាំងពីរនេះ
រួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយ បារាំង
ក៏ដូចជាជាមួយប្រទេសជាសមាជិក EU ផងដែរ។
ចំណែកឯកអគ្គរដ្ឋទូតបារាំងលោក
Nicolas
Warnery បានសម្តែងការពេញចិត្តក្នុងអំឡុងពេលបំពេញបេសកកម្មនៅវៀតណាម
ទោះបីប្រទេសទាំងពីរបានឆ្លងកាត់ដំណាក់កាលដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ-១៩
ប៉ុន្តែប្រទេសទាំងពីរមានកាយវិការដ៏ថ្លៃថ្នូក្នុងការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាមួយនឹងការតភ្ជាប់ជើងហោះហើរឡើងវិញ
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើទស្សនកិច្ចផ្លូវការទៅវិញទៅមកដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕