• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា

តាមគម្រោង ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋគុយបា; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
ពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋសភា Vuong Dinh Hue នៅ​អាកាសយានដ្ឋាន José Martí។ រូបថត៖ TTXVN

នារសៀលថ្ងៃទី១៨ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន José Martí នៃទីក្រុង Havana  ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភា Esteban Lazo Hernandez។ ទទួលស្វាគមន៍គណៈប្រតិភូនៅព្រលានយន្តហោះមាន៖ អនុប្រធានរដ្ឋសភាគុយបា Ana María Mari Machado; ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស Emilio Lozada García; ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាគុយបា Yolanda Ferrer Gómez រួមទាំងតំណាងក្រសួងការបរទេសគុយបា…។

ពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋសភា Vuong Dinh Hue នៅ​អាកាសយានដ្ឋាន José Martí។ រូបថត៖ TTXVN

តាមគម្រោង ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋគុយបា; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ; ចូលរួមសម័យប្រជុំពិសេសនៃរដ្ឋសភាគុយបានីតិកាលទី ១០, ចូលរួមខួបលើកទី ៦២ នៃជ័យជំនះ Giron;  ចូលរួមសកម្មភាពនយោបាយ និងសិល្បៈដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតគណៈកម្មាធិការសាមគ្គីភាពគុយបាជាមួយភាគខាងត្បូងវៀតណាម; ចូលរួមវេទិកាធុរកិច្ចវៀតណាម-គុយបា; អញ្ជើញទៅទស្សនាស្ថាន ទូត ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅគុយបា ...។ ប្រធានរដ្ឋសភាក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការរបស់ក្រសួង ស្ថាប័ន និងតំបន់ ព្រមទាំងចូលរួមសកម្មភាពសេដ្ឋកិច្ច វប្បធម៌ អប់រំ…ជាដើម។

ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue គឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់គុយបា និងអាមេរិកឡាទីនក្នុងឆ្នាំនេះ។ ដំណើរទស្សនកិច្ចនេះបានអះអាងជាថ្មីថា វៀត ណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេស និងគំរូស្មោះត្រង់រវាងវៀតណាម និងគុយបា; ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងសហប្រតិបត្តិការលើវិស័យជាប្រៀបខ្លាំងដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងមានតម្រូវការ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top