ក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានចាត់ទុកថា ភាគីទាំងពីរត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីរក្សា និងជំរុញសន្ទុះកំណើនពាណិជ្ជកម្មទ្វេភាគី ព្រមទាំងពង្រីកជាអតិបរមានូវ សក្តានុពលបំផុត ប្រៀបខ្លាំង និងបទពិសោធន៍សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ ដើម្បីនាំយកទំនាក់ទំនងក្នុងវិស័យផ្សេងទៀតឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង មានប្រសិទ្ធភាព និងផលប្រយោជន៍របស់គ្នាទៅវិញទៅមក។
មេដឹកនាំទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងការ ផ្លាស់ប្តូរប្រជាជននិងប្រជាជននាពេលខាងមុខ ជាពិសេសរវាងជំនាន់វ័យក្មេងនៃ ប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹង ក៏ដូចជារួមគ្នារៀបចំសកម្មភាពដ៏មាន អត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ និងអប់រំប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយផងដែរ។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រគល់ គ្រឿងឥស្សរិយយសមិត្តភាពរបស់សហព័ន្ធរុស្ស៊ីជូនលោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងមជ្ឈមណ្ឌលត្រូពិចវៀតណាម - រុស្ស៊ី៕