• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

វៀតណាមតែងតែមានគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយកម្ពុជា ដោយចាត់ទុកថានេះគឺជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា (រូបថត៖ VNA)

នារសៀលថ្ងៃទី១៣ វិច្ឆិកា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានអញ្ជើញទទួលជួបជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖ វៀតណាមតែងតែមានគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយកម្ពុជា ដោយចាត់ទុកថានេះគឺជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ លោកបានអះអាងថា វៀតណាមជានិច្ចកាលលើកទឹកចិត្ត គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពជាក់ស្ដែង។ លោកប្រធានរដ្ឋ Vo Van Thuong មានគោលបំណងថា ក្រសួងការពារជាតិនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មានការពារជាតិ ចែករំលែកអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង។ ភាគីទាំងពីរចាំបាច់ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ អនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការ បន្តយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ហ្វឹកហាត់ និងបំពាក់បំប៉ននាយទាហាន ជាពិសេសគឺនាយទាហានវ័យក្មេង ព្រមទាំងសហការគ្នាដើម្បីគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរ កសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ក៏ដូចជា ជំរុញការចរចារបោះបង្គោលព្រំដែនដែលនៅសេសសល់។

ជាការឆ្លើយតបលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានចែករំលែកថារដ្ឋាភិបាលអាណត្តិថ្មីនេះមានសមាជិកថ្មីជាច្រើន ហើយសមាជិកនានាសុទ្ធតែបានខិតខំប្រឹងប្រែងបន្តមរតក ពង្រីករាល់សមិទ្ធិផលដែលជំនាន់មុនបានបង្កើត បន្តពូនជ្រុំចំណងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top