• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ នាំវៀតណាម​ក្លាយទៅជា​មជ្ឈមណ្ឌលក្នុងខ្សែសង្វាក់តម្លៃតំបន់ និងពិភពលោក

ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យបណ្ដា សហគ្រាសអាមេរិកបង្កើនការតភ្ជាប់ បង្កលក្ខណៈងាយស្រួលដល់បណ្ដាសហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម រួមចំណែក នាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលក្នុងខ្សែសង្វាក់តម្លៃតំបន់ និងពិភពលោក។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ជាមួយសម្ព័ន្ធសហគ្រាសអាមេរិក - APEC

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងបាងកក បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ និងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៩ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ជាមួយសម្ព័ន្ធសហគ្រាសអាមេរិក - APEC ។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យបណ្ដា សហគ្រាសអាមេរិកបង្កើនការតភ្ជាប់ បង្កលក្ខណៈងាយស្រួលដល់បណ្ដាសហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម រួមចំណែក នាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលក្នុងខ្សែសង្វាក់តម្លៃតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ភារកិច្ចនិងដំណោះស្រាយរបស់វៀតណាមនារយៈពេលខាងមុខគឺ ជំរុញកំណើនបៃតង សេដ្ឋកិច្ចឌីជីថល អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងការចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងនិម្នាបនកម្មវិនិយោគ សណ្តាប់ធ្នាប់ពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ វៀតណាមនឹងបន្តផ្លាស់ប្ដូរថ្មី ពង្រីកកម្លាំងផ្ទៃក្នុង បើកចំហទ្វារខឿនសេដ្ឋកិច្ច ផ្ទេទៅជាកិច្ចសហប្រតិបត្តិការវិនិយោគបរទេស (FDI) ប្រកបដោយគុណភាព។ តំណាងសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិកបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលកំណើនសេដ្ឋកិច្ចរបស់វៀតណាម ហើយបានឲ្យដឹងថា នឹងបន្តពង្រីកការវិនិយោគនៅវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top