• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះគំរូ សេដ្ឋកិច្ចកសិកម្មនៃខេត្ត Dong Thap

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះគំរូសេដ្ឋកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍កសិកម្មដោយផ្សារភ្ជាប់នឹងទេសចរណ៍ មានផលិតផលសម្រាប់នាំចេញ នាំមកនូវប្រសិទ្ធភាពខ្ពស់។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទៅទស្សនាក្រុមសហការអភិវឌ្ឍន៍ទេសចរណ៍នៅភូមិផ្កា Sa Dec។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ២៩ ខែមីនា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និង ក្រុមការងារបានចុះត្រួតពិនិត្យគំរូសេដ្ឋកិច្ចសហប្រតិបត្តិការ និងសហករណ៍មួយចំនួន ដែលកំពុងដំណើរការប្រកប ដោយប្រសិទ្ធភាពក្នុងវិស័យកសិកម្មនៅទីក្រុង Sa Dec និងស្រុក Thap Muoi ខេត្ត Dong Thap។ លោកប្រធានរដ្ឋបានទៅទស្សនា ក្រុម សហការអភិវឌ្ឍន៍ទេសចរណ៍នៅភូមិផ្កា Sa Dec - ទីក្រុង Sa Dec ដែលជាគំរូសេដ្ឋ កិច្ចសហប្រតិបត្តិការមួយ ដែលបណ្ដាគ្រួសាររួមគ្នាអភិវឌ្ឍន៍ផលិតផលផ្កាលម្អ ដោយគួបផ្សំនឹងទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះគំរូសេដ្ឋកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍កសិកម្មដោយផ្សារភ្ជាប់នឹងទេសចរណ៍ មានផលិតផលសម្រាប់នាំចេញ នាំមកនូវប្រសិទ្ធភាពខ្ពស់។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

“បច្ចុប្បន្ននេះ ក្រុមសហការមានសមាជិកតិចតួច ដូច្នេះចាំបាច់ត្រូវទាក់ទាញ សមាជិកឲ្យបានច្រើន ដើម្បីពង្រីកទំហំ ប្រកួតប្រជែងឲ្យកាន់តែល្អ មានសក្ដានុពល កាន់តែខ្លាំងខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើមទុន... ខ្ញុំក៏យល់ស្របថា អ្វីដែលគួរឲ្យ ទាក់ទាញបំផុតនោះគឺចំណូលរបស់អ្នកដាំផ្កានិងសមាជិកក្រុម។ ប្រសិនបើប្រាក់ ចំណេញបច្ចុប្បន្នខ្ពស់ជាងពី៤ទៅ៥ ដង គឺនាពេលខាងមុខត្រូវឡើងដល់ពី៦ទៅ៨ដង ទើបទាក់ទាញសមាជិកបាន”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top