• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាសហគ្រាសជួយឧបត្ថម្ភចំពោះសន្និសីទ APEC ២០១៧


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាសហគ្រាសជួយឧបត្ថម្ភចំពោះសន្និសីទ APEC ២០១៧

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ជួប​សន្ទនា​ជាមួយបណ្ដាថ្នាក់ដឹកនាំនៃសហគ្រាសជាតិនិងអន្តរជាតិដែលបានផ្តល់ជំនួយចំពោះសន្និសីទជាន់ខ្ពស់ APEC  ២០១៧។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋ លោកTran Dai Quang បានលើកច្បាស់ថា៖តាមរយៈសន្និសីទជាន់ខ្ពស់ APEC ២០១៧ លើកនេះ តួនាទីនិងឋានះរបស់វៀតណាម បានលើកកំពស់លើឆាកអន្តរជាតិ។ មិត្តភក្តិអន្តរជាតិវាយតំលៃខ្ពស់ការត្រៀមរៀបចំរបស់វៀតណាមចំពោះសន្និសីទ ទឹកចិត្តរួសរាយរាក់ទាក់ ស្និទ្ធស្នាលរបស់ប្រជាជន វៀតណាម ក៏ដូចជាទិដ្ឋភាពស្អាតអស្ចារ្យរបស់វៀតណាមទៀតផង។

ប្រធានរដ្ឋ លោកTran Dai Quang បានចាត់ទុកថា៖ ជោគជ័យនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ក៏ដូចជាឆ្នាំ APEC ២០១៧ មានការរួមវិភាគទានជាច្រើនពីស្ថាប័ន អង្គភាព អង្គការនិងសហគ្រាសនានា។ប្រការនេះបាន​បើក​ចេញឱកាសអំណោយផល ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបើកចេញឱកាសសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសនានាដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមជាមួយ​​សហគ្រាសបរទេសទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top