នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់អាកាសយានដ្ឋាន Vnukovo ទីក្រុង Moscow ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តមតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin។
|
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់អាកាសយានដ្ឋាន Vnukovo ទីក្រុង Moscow |
|
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានរៀបចំឡើងយ៉ាងឱឡារិកនៅអាកាសយានដ្ឋាន Vnukovo |
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានរៀបចំឡើងយ៉ាងឱឡារិកនៅអាកាសយានដ្ឋាន Vnukovo។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋ ឌូមាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងមានជំនួបជាមួយបណ្ដាអង្គការមិត្តភាពរុស្ស៊ី -វៀតណាម ចូលរួមសិក្ខាសាលាធុរកិច្ចវៀតណាម-រុស្ស៊ី និងទស្សនាសហគ្រាសរុស្ស៊ីមួយចំនួន។ ប្រធានរដ្ឋលោក Nguyen Xuan Phuc ក៏នឹងជួបជាមួយប្រធានគណៈបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី; ទទួលជួបតំណាងសមាគមអតីតយុទ្ធជន សមាគមមិត្តភាពរុស្ស៊ី-វៀតណាម; ចូលរួមពិធីប្រកាសបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងម៉ូស្គូ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet; ទស្សនាក្រុមហ៊ុន Zarubezneft និងជួបជាមួយថ្នាក់ដឹកនាំ ជំនាញការរុស្ស៊ីនៃសាជីវកម្ម Vietsovpetro ក្នុងឱកាសខួបលើកទី ៤០ ទិវាបង្កើត; ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានឯកអគ្គរដ្ឋទូត តំណាងស្ថាប័នវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី និងតំណាងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។
ក្នុងឱកាសនេះសារព័ត៌មានធំៗរបស់រុស្ស៊ីបានចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីលើគ្រប់វិស័យ ឡើងកម្ពស់ថ្មី ក្នុងស្ថានការណ៍ថ្មីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម