• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និង​ភរិយា បានបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ

នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី ២៩ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ និងជួបសំណេះ សំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងបងប្អូនអាណិកជនវៀតណាម។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យបងប្អូនអាណិកជនបន្តសាមគ្គី ស្រឡាញ់រាប់អានគ្នា  រួមចំណែកអភិវឌ្ឍន៍ប្រទេសទាំងពីរ រក្សាកិត្យានុភាព និងរូបភាពនៃសហគមន៍ និងគោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះឱ្យបានល្អ រក្សាវប្បធម៌ អត្តសញ្ញាណ ទំនៀមទម្លាប់ របស់ជនជាតិវៀតណាម ជាពិសេសភាសា និងអក្សរវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top