• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី

ក្នុងដំណើរទស្សនកិច្ចនៅបណ្ដាខេត្តនៅតំបន់ណាមបូខាងលិចនោះ នាព្រឹកថ្ងៃទី ៧ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ នៅខ័ណ្ឌ O Mon ទីក្រុង Can Tho។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ (រូបថត៖ VOV)  

ក្នុងបរិយាកាសត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជូនពរដល់អ្នកមុខអ្នកការនៃព្រះពុទ្ធសាសនាថេរវាទខ្មែរជាទីគោរព ព្រមទាំងជូនពរបុណ្យចូលឆ្នាំថ្មីដល់បងប្អូនជនរួមជាតិពុទ្ធសាសនិកជនទទួលអំណរឆ្នាំថ្មី ២០២២ ប្រកបដោយសុខភាពល្អបរិបូរ សេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ គឺជាឆ្នាំដើមដំបូងនៃការអនុវត្តគោលនយោបាយធំៗចំនួនពីរស្ដីពីការងារជនជាតិ បើកកាលានុវត្តភាពថ្មីសម្រាប់តំបន់ជនរួមជាតិភាគតិច និងតំបន់ព្រៃភ្នំ។ លោកប្រធានរដ្ឋមានជំនឿជាក់ថា ជនរួមជាតិខ្មែរនិយាយរួម អ្នកមុខអ្នកការ និងពុទ្ធសាសនិកជនថេរវាទខ្មែរនិយាយដោយឡែកនឹងទទួលបុណ្យចូលឆ្នាំថ្មីសុខសាន្ត ជាមួយអត្ថន័យវប្បធម៌ អត្តសញ្ញាណ និងទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ខ្លួនយ៉ាងពេញលេញ។

លោកប្រធានរដ្ឋបានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ធានាសកម្មភាពសាសនាស្របតាមច្បាប់។ ទន្ទឹមនឹងនោះ ថែទាំការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឥតឈប់ឈរ ក៏ដូចជាបង្ករាល់លក្ខណៈងាយស្រួលដល់ជនរួមជាតិកាន់សាសនា និងអ្នកមុខអ្នកការសាសនា ក្នុងនោះមាននិកាយព្រះពុទ្ធសាសនា ថេរវាទខ្មែរផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) នាថ្ងៃទី ៦ ខែវិច្ឆិកា បានបង្ហាញថា ការវិនិយោគបរទេសដែលបានចុះបញ្ជីសរុប (FDI) នៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី ៣១ ខែតុលា បានឈានដល់ជាង ៣១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top