• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម ចិន និងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីតអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃក្នុងឱកាសសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២២

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានឲ្យដឹងថា៖ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc; ប្រធានរដ្ឋចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីតនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃក្នុងឱកាសសប្ដាហ៍កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ (ថ្ងៃទី ១៨-១៩ ខែវិច្ឆិកា)។
  អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri។ (រូបថត៖ ThaiGov)  

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាម ចិន និងអារ៉ាប់ប៊ីសាអូឌីត នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha នឹងរៀបចំបណ្ដាជំនួបជាមួយប្រធានរដ្ឋវៀតណាម ចិន និងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

ទាក់ទងនឹងសប្តាហ៍កិច្ចប្រជុំកំពូល APEC លោក Anucha បានឲ្យដឹងថា រហូតមកដល់ពេលនេះ មេដឹកនាំជាន់ខ្ពស់នៃខឿនសេដ្ឋកិច្ចសមាជិកចំនួន ១៥ បានញ្ជាក់ពីការចូលរួមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិកស៊ិក និងតៃវ៉ាន់ (ចិន) នឹងបញ្ជូនតំណាងទៅចូលរួម។ ក្រៅពីនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីបារាំងនឹងចូលរួមសកម្មភាពនានាក្នុងសប្តាហ៍កិច្ចប្រជុំកំពូល APEC ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រទេសម្ចាស់ផ្ទះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top