ព័ត៌មាន
ប្រធានរដ្ឋ លោក លឿង គឿង៖ លើកកម្ពស់ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានជាកម្លាំងចលករក្នុងការកសាងអាជ្ញាធរជិតស្និទ្ធជាមួយប្រជាជនដើម្បីប្រជាជន
អញ្ជើញថ្លែងមតិនៅទីនេះ
ប្រធានរដ្ឋ លោក លឿង គឿង បានចាត់ទុកថា ការច្របាច់បញ្ចូលគ្នានៃអង្គភាពរដ្ឋបាលបានដាក់ចេញបញ្ហាប្រឈម
និងការលំបាកជាច្រើន ហេតុដូច្នេះហើយ នាពេលខាងមុខ
មូលដ្ឋានត្រូវបន្តកែលម្អអង្គការក្បាលម៉ាស៊ីន បែងចែកភារកិច្ចឱ្យច្បាស់លាស់ លើកកំពស់គុណភាពកម្មាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាន។ លោកប្រធានរដ្ឋលឿង
គឿងបានស្នើរថា៖
“ខ្ញុំស្នើឱ្យមូលដ្ឋានបន្តយកចិត្តទុកដាក់លើភាពជាអ្នកដឹកនាំ
រៀបចំការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងច្បាមជាប់តាមគោលដៅនៃការរៀបចំឡើងវិញក្បាលម៉ាស៊ីន។
យើងមិនត្រូវភ្លេចថា គោលបំណងនៃការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីន
ត្រូវធានាដំណើរការប្រកបដោយប្រសិទ្ធភាព។ ទោះលំបាកយ៉ាងណាក៏ដោយ បើយើងមានការឯកភាពគ្នាខ្ពស់
យើងអាចជំនះពុះពារ។ ខ្ញុំស្នើថាយើងត្រូវតែមានការសាមគ្គីភាព
ពោលគឺកាន់តែជួបការលំបាក យើងកាន់តែត្រូវមានសាមគ្គីភាព”។
ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក លឿង គឿង និងគណៈប្រតិភូបានអញ្ជើញទៅទស្សនា និងពិនិត្យសកម្មភាពនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ Quang Ha៕