• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញប្រគល់ទង់ជាតិចំនួន ៥ ពាន់ដល់កម្មវិធី “ទង់ជាតិមួយលានទង់អមដំណើរជាមួយអ្នកនេសាទនៅលើសមុទ្រ”

ទូកនេសាទរបស់អ្នកនេសាទវៀតណាមតាំងទង់ជាតិ (រូបថត៖ VOV)
 

ក្នុងឱកាសគម្រប់ខួប ២ ឆ្នាំនៃកម្មវិធី “ទង់ជាតិមួយលានទង់អមដំណើរជាមួយអ្នកនេសាទនៅលើសមុទ្រ” នាថ្ងៃទី ១១ មិថុនា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានប្រគល់ជូនទង់ជាតិ ៥ ពាន់ទង់ ជាអំណោយដល់អ្នកនេសាទតាមតំបន់កោះសមុទ្រ ទូទាំងប្រទេស។

កម្មវិធី “ទង់ជាតិមួយលាន ទង់ អមដំណើរ ជាមួយអ្នកនេសាទនៅលើសមុទ្រ” នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៩ ដល់ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១។ បន្ទាប់ពីអនុវត្តន៍រយៈពេលបានជិត ២ ឆ្នាំ គិតមក ដល់ពេលនេះ កម្មវិធីបានប្រ គល់ទង់ជាតិជាង ៤០ម៉ឺន ជូនខេត្ត - ក្រុងចំនួន ១៩ (អ្នកទទួលជាអ្នកនេសាទ ដែលចេញ ទៅសមុទ្រ ប្រជាជនរស់នៅតាមព្រំដែនដីគោក និងប៉ុស្តិ៍ការពារព្រំដែនជាដើម)។

នាពេលខាងមុខ កម្មវិធីមានគម្រោង ប្រគល់ទង់ជាតិចំនួន ៥៦០ ពាន់ ដល់ខេត្តនិងក្រុងឆ្នេរសមុទ្រចំនួន ២៨ ទូទាំងប្រទេស។ ប្រការនេះមិនត្រឹមតែជួយអ្នកនេសាទឱ្យមានកម្លាំងសាមគ្គីភាព ទៅនេសាទលើសមុទ្រប៉ុណ្ណោះទេ ថែមទាំងជួយជនរួមជាតិនិងយុទ្ធជននៅតាមតំបន់ព្រំដែន រួបរួមគ្នាដើម្បីការពារព្រំដែននៃប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top