• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូនេស៊ី ដែលជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី Prabowo Subianto (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២  ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីលោក Prabowo Subianto នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងឥណ្ឌូនេស៊ី ដោយស្នើថា ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរគប្បីបង្កើនការពិគ្រោះយោបល់គ្នាទៅវិញទៅមក គាំទ្រគ្នាក្នុងវេទិកាពហុភាគី និងរក្សាជំហររួមរបស់អាស៊ានលើបញ្ហាក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូនេស៊ី ដែលជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់។ វៀតណាមសន្យាគាំទ្រឥណ្ឌូណេស៊ីទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ហើយសង្ឃឹមថា ឥណ្ឌូនេស៊ីនឹងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានរួបរួមនិងអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កម្មវិធីសិល្បៈ សំឡេងនៃយុគសម័យថ្មី បើកមហៅស្រពវិទ្យុទូទាំងប្រទេស

កម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស

ពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៧ ដែលមានប្រធានបទ "ផ្សាយសំឡេងសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព" និងកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បានទាក់ទាញមនុស្ស និងអ្នកទេសចរប្រមាណ ៥០.០០០នាក់ ហើយបានធ្វើឡើងនាយប់ថ្ងៃទី១១ ខែមេសា នៅទីលាន ៣០/១០ (សង្កាត់ហាឡុង ខេត្តក្វាងនិញ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។

Top