• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh អញ្ជើញចូលរួមពិធីប្រគល់ការងាររបស់នាយករដ្ឋមន្រ្តី

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អតីតនាយករដ្ឋមន្រ្តីរដ្ឋាភិបាល អញ្ជើញជូនផ្កាអបអរសាទរដល់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល Pham Minh Chinh (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចូលរួមពិធីប្រគល់ការងាររបស់នាយករដ្ឋមន្ត្រី និងប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្តីពីការតែងតាំងឧបនាយករដ្ឋមន្ត្រីមួយចំនួន, រដ្ឋមន្រ្តីនិងសមាជិករដ្ឋាភិបាលដទៃទៀតនៃរដ្ឋាភិបាលអាណត្តិ ២០១៦-២០២១។

នៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានប្រគល់សេចក្តីសម្រេចចិត្តតែងតាំងនិងអបអរសាទរឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល គឺលោក Le Minh Khai លេខាមជ្ឈឹមបក្ស អតីតអធិការរដ្ឋាភិបាល និងលោក Le Van Thanh សមាជិកមជ្ឈឹមបក្ស អតីតលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តី លោក Pham Minh Chinh ក៏បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងនិងអបអរសាទរដល់រដ្ឋមន្ត្រីចំនួន ១២ រូប ប្រធានគណៈកម្មាធិការនិងសមាជិករដ្ឋាភិបាល ដែលទើបតែត្រូវបានរដ្ឋសភាអនុម័តតែងតាំងតំណែង នៅសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី១៤។

អញ្ជើញថ្លែងមតិនៅពិធីប្រគល់ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសម្តែងគោលបំណងថា រដ្ឋាភិបាលថ្មីនឹងកែលម្អស្ថាប័នច្បាប់ឲ្យប្រសើរជាងមុន លើកកម្ពស់ប្រសិទ្ធភាពក្ប៉ាលម៉ាស៊ីនរដ្ឋបាលរដ្ឋ។ ទន្ទឹមជាមួយគ្នា បន្តកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម ដើម្បីសម្រួលដល់ប្រជាជននិងអាជីវកម្ម ក៏ដូចជា លើកទឹកចិត្តខ្លាំងថែមទៀតដល់សកម្មភាពចាប់ផ្តើមអាជីវកម្មផងដែរ។

អញ្ជើញថ្លែងនៅក្នុងពិធីប្រគល់នេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា ស្នងតំណែងពីរដ្ឋាភិបាលអាណត្តិ ២០១៦-២០២១ គឺជាកិត្តិយសផង ប៉ុន្តែក៏ជាការលំបាកនិងការសាកល្បង ដែលរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីត្រូវប្រឈមមុខ ដើម្បីទទួលបាននូវមរតក ថែរក្សានិងលើកកម្ពស់សមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាលអាណត្តិមុនសម្រេចបាន ដើម្បីបន្តនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព វិបុលភាពនិងភាពសុខក្សោមក្សាន្តរបស់ប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

Top