• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទៅដល់តំបន់ព្រំដែន ចំពេលមានភាពតានតឹងជាមួយប្រទេសថៃ

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ត ឧត្តរមានជ័យ ដើម្បីលើកទឹកចិត្តដល់លងទ័ពនិងប្រជាជននៅទីនេះ។
ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រភព៖ Facebook

នេះជាលើកទីមួយហើយ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅតំបន់ព្រំដែនជាប់ប្រទេសថៃ ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី ២៨ ឧសភា រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបណ្តាលឲ្យភាពតានតឹងទ្វេភាគីកាន់តែកើនឡើង និងមិនមានសញ្ញានៃការបន្ធូរកម្តៅនោះទេ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមន្ត្រីការពារជាតិ និងមេបញ្ជាការយោធានៅទីបញ្ជាការស្រាលទិសទី៣ ដែលឈរជើងក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top