• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានឌូម៉ាជាតិសហព័ន្ធរុស្ស៊ីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមាន៖ អនុប្រធានរដ្ឋសភា លោក Vu Hong Thanh; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Dang Hoang Giang; ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Bezdetko។
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២៨ ខែកញ្ញា ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រុស្ស៊ីបានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសហប្រតិ បត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន។ ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមាន៖ អនុប្រធានរដ្ឋសភា លោក Vu Hong Thanh; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Dang Hoang Giang; ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅ វៀតណាម លោក Gennady Bezdetko។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី  លោក Vyacheslav Volodin និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម-រុស្ស៊ី។ នេះគឺជាយន្តការសហប្រតិបត្តិការអន្តរសភាដំបូង និងខ្ពស់បំផុតរវាងរដ្ឋសភាវៀតណាម និងស្ថាប័ននីតិប្បញ្ញត្តិបរទេស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។

Top