• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត​ណាម ជួប​សន្ទនា​ជាមួយ​អ្នកបោះ​ឆ្នោត​ខេត្ត​ Ba​c​ Giang​


លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

នាថ្ងៃទី១៣ ខែ​មិនា ឆ្នាំ២០១៦ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និងបណ្ដាសមាជិកសភា នីតិកាលទី១៣​ មណ្ឌលខេត្ត Bac Giang បានជួបសន្ទនា ជាមួយអ្នក​បោះ​ឆ្នោត នៅទីក្រុង​ Bac​ Giang (ភាគខាងជើងវៀតណាម)។ បណ្ដាសមាជិកសភាមណ្ឌលខេត្ត Bac Giang​បាន​ជូន​ដំណឹង​អំពី​ខ្លឹម​សារ កម្មវិធីនៃកិច្ចប្រជុំលើកទី១១ សម័យប្រជុំចុងក្រោយ​របស់​រដ្ឋសភានីតិកាល​ទី១៣ គ្រោង​នឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី​២១ ខែ​មិនា ដល់​ថ្ងៃទី​១៦ ខែ​មេសា ជូន​ដំណឹង​ចំពោះ​អ្នក​បោះឆ្នោត​អំពីលទ្ធផល​សកម្មភាព​នៃគណៈ​ប្រតិភូ​សមាជិក​សភា ខេត្ត Bac Giang ក្នុងអាណត្តិកន្លងទៅ ស្ដាប់ ទទួលយកមតិ សំណូម​ពរ​របស់អ្នក​បោះឆ្នោត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top