• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមវៀតណាមមកជូនពរពិធី វិសាខបូជានៅទីក្រុង Can Tho

 មកសួរសុខទុក្ខនិងជូនពរព្រះតេជគុណ Thich Giac Nhuong អនុប្រធាន ក្រុម​ប្រឹក្សា​អភិបាល​នៃ​សមាគមន៍​ពុទ្ធសាសនា​ វៀ​តណាម តាងនាមថ្នាក់ដឹកនាំ បក្សនិងរដ្ឋវៀតណាម លោកស្រី Truong Thi Mai បាន​ជម្រាប​អំពី​ព្រឹត្តិ​​ការណ៍ ដែលមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ លើកទី២ ត្រូវបាន រៀប​ចំ​ឡើង​នៅ​វៀត​ណាម ​ដោយមានការចូលរួមរបស់គណៈប្រតិភូជាង​៥០០និង ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនផង​ដែរ។ 
 
ក្នុងឱកាស​ពិធីវិសាខបូជា ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងឆ្នាំសកល ២០១៩  នាថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៩ លោកស្រី ​Truong Thi Mai ប្រធានគណៈកម្មាធិការ ចលនាម​ហាជន​មជ្ឈឹម​វៀត​ណាម​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​មជ្ឈឹម​និងថ្នាក់ដឹកនាំទីក្រុង Can Tho បានមកសួរសុខទុក្ខនិងអំណរសាទរពិធីសុសាខបូជានៅទីក្រុង។
 
មកសួរសុខ​ទុក្ខនិងជូនពរព្រះតេជគុណ Thich Giac Nhuong អនុប្រធាន ក្រុមប្រឹក្សា​អភិបាល​នៃ​សមាគមន៍​ពុទ្ធ​សាស​នា​វៀតណាម តាងនាមថ្នាក់ដឹកនាំ បក្សនិងរដ្ឋវៀតណាម លោកស្រី Truong Thi Mai បានជ​ម្រាប​អំពី​ព្រឹត្តិកា​រណ៍ ដែលមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ លើកទី២ ត្រូវបាន រៀបចំឡើង​នៅវៀត​ណាម​ ដោយមានការចូលរួមរបស់គណៈប្រតិភូជាង៥០០និង ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនផងដែរ។ តាម​នោះបាន​សរអោ​យឃើញថា ពុទ្ធ សាសនាវៀតណាមបន្តអភិវឌ្ឍន៍និងមានកិត្យានុភាពចំពោះអន្តរជាតិ។
 
មុននោះ នាព្រឹក​ថ្ងៃទី៥ ខែឧសភា គណៈប្រតិភូដឹកនាំដោយលោកស្រី Truong Thi Mai ក៏បានមកជូន​ពរព្រះ​តេជគុណ​ Dao Nhu អនុប្រធានអភិបាល នៃសមាគមន៍ពុទ្ធសាសនាវៀតណាម ប្រធានវិទ្យាស្ថាន​ពុទ្ធសាសនា​ថេរវាទ​ ទីក្រុ​ង Can Tho និងជាប្រធានអភិបាលនៃសមាគមន៍​ពុទ្ធសាសនាទីក្រុង Can Tho​៕​

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។

Top