• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមបានកត់ត្រាមនុស្សចំនួន ៤ នាក់ដែលឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍

ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាមនុស្សចំនួន ៤ នាក់ដែលឆ្លងជំងឺកូវីដ១៩ ហើយពួកគេទាំងអស់សុទ្ធតែជាប្រុស ដែលធ្វើការជាបុគ្គលិកនៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុង ហូជីមិញ។

យោងតាមព័ត៌មានកាលពីម៉ោង ៦ ព្រឹកថ្ងៃទី ៨ ខែកុម្ភៈ របស់គណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានឲ្យដឹងថាចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ៧ ខែកុម្ភៈ ដល់ម៉ោង ៦៖០០ ថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រាមនុស្សចំនួន ៤ នាក់ដែលឆ្លងជំងឺកូវីដ១៩ ហើយពួកគេទាំងអស់សុទ្ធតែជាប្រុស ដែលធ្វើការជាបុគ្គលិកនៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុង ហូជីមិញ។

អ្នកជម្ងឺដូចពោលខាងលើនេះ គឺបុគ្គលិកលើកនិងរៀបឥវ៉ាន់នៅព្រលានយន្តហោះ ហើយការងាររបស់ពួកគេមិនប៉ះពាល់ផ្ទាល់ជាមួយអ្នកដំណើរទេ។ នាបច្ចុប្បន្ននេះ មានអ្នកជំងឺទាំង ៤ នាក់នេះកំពុងស្ថិតនៅក្រោមការដាក់នៅដាច់ដោយឡែកនិងព្យាបាលនៅឯមន្ទីរពេទ្យបណ្តោះអាសន្ន Cu Chi ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី  លោក ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង៖ ធ្វើ​ឱ្យច្បាប់​ចូល​ទៅក្នុង​ជីវភាពជាបន្ទាន់

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពន្លឿនវឌ្ឍនភាពនៃការព្រាង និងចេញបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្ត​ដែលទើបអនុម័តដោយរដ្ឋសភានីតិកាលទី ១៦។

Top