• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសរុស្ស៊ីថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជំនួយមនុស្សធម៌ប្រឆាំងនឹងជំងឺកូវីដ១៩

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនារសៀលថ្ងៃទី ២៩ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានបន្តផ្តល់ជំនួយមនុស្សធម៌ដល់សហព័ន្ធរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova (រូបថត៖ AFP/VNA)


អ្នកនាំពាក្យ Zakharova បានសង្កត់ធ្ងន់ថា ចាប់តាំងពីពេលដែលជំងឺកូវីដ១៩បានផ្ទុះឡើងរហូតមកដល់ពេលនេះ ដោយឈរលើស្មារតីទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាល ក្រសួង ស្ថាប័នជាច្រើនរបស់វៀតណាមបានបរិច្ចាគម៉ាស់ការពារយ៉ាងច្រើនដល់ប្រទេសរុស្ស៊ី (មានបរិមាណសរុបប្រមាណ ១ លានម៉ាស់) និងឧបករណ៍កំចាត់មេរោគផងដែរ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថាក្នុងស្មារតីនៃកិច្ចព្រមព្រៀងដែលសម្រេចបាននៅកំរិតខ្ពស់ រុស្ស៊ីនិង វៀតណាមកំពុងកសាងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមរយៈស្ថាប័នជំនាញនិងអង្គការនានានៃភាគីទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top