• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិភូសិស្សវៀតណាមអញ្ជើញចូលរួមការជួបប្រាស្រ័យប្រកួតកីឡាបាល់ទាត់នៅរុស្ស៊ី

នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ប្រតិភូសិស្សវៀតណាម (ចំណុះគម្រោងការណ៍បាល់ទាត់ សមាគមន៍វៀតណាម - FFAV) ត្រូវបានសហព័ន្ធគីឡាបាល់ទាត់អន្តរជាតិ (FIFA) អញ្ជើញចូលរួមក្នុងមហោស្រពកីឡាបាល់ទាត់ក្តីសង្ឃឹម ដែលរៀបចំឡើងនៅ រុស្ស៊ីចាប់ពីថ្ងៃទី ២៦ ខែមិថុនាដល់ ថ្ងៃទី ៣ ខែកក្កដា ក្នុងឱកាស World Cup 2018 រួមជាមួយប្រតិភូចំនួន ៤៨ មកពីប្រទសចំនួន៣៨នៅលើពិភពលោក។

ក្នុងរយៈពេលនៅរុស្ស៊ីនោះ ប្រតិភូវៀតណាមបានផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិអំពីទឹកដីនិងមនុស្សវៀតណាមតាមរយៈការសម្តែងសិល្បៈសំដែងការលេងបាល់ដ៏ស្អាតនិងសំដែងនូវភាពរួសរាយរាក់ទាក់ជាដើម។ល។ ការចូលរួមក្នុងមហោស្រពលើកនេះមិនត្រឹមតែជាក្តីសប្បាយរីករាយរបស់ប្អូនៗទាំងអស់ប៉ុណ្ណោះទេ ថែមទាំង ជាមោទនភាពរបស់អ្នកគាំទ្រកីឡាបាល់ទាត់នៅទូទាំងប្រទេសវៀតណាមទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top