• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជននិងមិត្តភក្តិអន្តរជាតិបន្តមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong បន្តប្រព្រឹត្តទៅពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១៣:០០ រសៀល នៅផ្ទះបុណ្យសព ជាតិលេខ ៥ វិថី Tran Thanh Tong (ហាណូយ) សាលប្រជុំ Thong Nhat (ទីក្រុង ហូជីមិញ) និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។

ពិធីរំលឹកវិញ្ញាណក្ខន្ធ ត្រូវបានរៀបចំឡើងនៅវេលាម៉ោង១៣:០០រសៀលថ្ងៃដដែល នៅផ្ទះបុណ្យសពជាតិលេខ ៥ វិថី Tran Thanh Tong។ ពិធីបញ្ចុះសពនៅម៉ោង ១៥:០០ រសៀលថ្ងៃដដែលនៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។ តាំងពីព្រឹកព្រលឹម នៅផ្ទះបុណ្យសពជាតិលេខ ៥ វិថី Tran Thanh Tong ប្រជាជនរាប់ពាន់នាក់បានប្រមូលផ្តុំតម្រង់ជួររង់ចាំចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស៖

លោកអគ្គលេខាបក្សគឺជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ជាពិសេសជាមួយនឹងការងារដើម្បីប្រជាជន ពោលគឺដើម្បីឲ្យប្រជាជនជាអ្នកមាន ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអារិយ្យធម៌។ យើងខ្ញុំមានបំណងចង់ជួបលោកអ៊ុំជាលើកចុងក្រោយ។ នេះជាបំណងប្រាថ្នារបស់យើងខ្ញុំ ដូច្នេះមិនថាដោយរបៀបណាទេ យើងខ្ញុំក៏នឹងរង់ចាំដើម្បីបានចូលគោរពវិញ្ញាណក្ខ័ន្ធលោកអ៊ុំ

យើងខ្ញុំមកទីនេះរង់ចាំតម្រង់ជួរតាំងពីម៉ោង១ទៀបភ្លឺ។ ខ្ញុំអាណិតលោកអ៊ុំខ្លាំងណាស់ហើយត្រឹមតែមានបំណងចង់ជូនដំណើរលោកអ៊ុំ ទៅកន្លែងសម្រាកចុងក្រោយ

  ប្រជាជនរង់ចាំចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិនៃទីក្រុងហាណូយ (រូបថត៖ VOV)  
  គណៈប្រតិភូម៉ាឡេស៊ីមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិ។ (រូបថត៖ VOV)  
  ប្រជាជនគ្រប់ស្រទាប់បន្តមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅសាលប្រជុំ Thong Nhat (ទីក្រុងហូជីមិញ)។ (រូបថត៖ VOV)  

គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី ២៦ កក្កដា គណៈកម្មការរៀបចំបានឱ្យដឹងថា ក្រៅពីប្រជាជនរាប់ពាន់នាក់ចូលរួម គ្រោងនឹងមានគណៈប្រតិភូចំនួន ២៦ មកពីមូលដ្ឋាន សមាគម និងអង្គការអន្តរជាតិ រួមទាំងគណៈប្រតិភូម៉ាឡេស៊ី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូហ្វីលីពីននិងគណៈប្រតិភូគណបក្សកុម្មុយនិស្តអង់គ្លេស នឹងមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្សនៅឯផ្ទះបុណ្យសពជាតិ។

ចំណែកនៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញវិញ នាព្រឹកព្រលឹមថ្ងៃទី ២៦ កក្កដា ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់បានតម្រង់ជួររង់ចាំយ៉ាងស្ងៀមស្ងាត់ ដើម្បីចូលជម្រាបលាលោកអគ្គលេខាបក្ស Nguyen Phu Trong ជាលើកចុងក្រោយ។ នៅចំពោះមុខរូបឆាយាល័ក្សរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនជាច្រើននាក់ ទប់ទឹកភ្នែកមិនបាន  ដោយការសោកស្ដាយចំពោះថ្នាក់ដឹកនាំឆ្នើមរូបនេះ។

ក្នុងពេលជាមួយគ្នានោះ នៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ដែលជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស នាព្រឹកថ្ងៃទី ២៦ កក្កដា មានគណៈប្រតិភូប្រមាណ១០០ក្រុម បានចុះឈ្មោះចូលគោរពវិញ្ញាណក្ខន្ធពីម៉ោង៧ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់។

យោងតាមគណៈកម្មការរៀបចំពិធីបុណ្យសពជាតិ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១៩:៣០នាទី យប់ថ្ងៃទីទី ២៥ កក្កដា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យសពជាតិ មានគណៈប្រតិភូចំនួន ១.៥៦៥ ក្រុម (ដោយមានមនុស្ស ៥៥.៦០០ នាក់) រួមមានគណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គភាព កងកម្លាំងប្រដាប់អាវុធ អង្គទូត តំណាងអង្គការនិងមិត្តភក្តិអន្តរជាតិ និងជនរួមជាតិបានមកគោរពវិញ្ញាណក្ខន្ធ ផ្ញើរកម្រងផ្កាចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារលោកអគ្គលេខាបក្ស Nguyen Phu Trong នៅផ្ទះបុណ្យសពជាតិ - លេខ ៥ វិថី Tran Thanh Tong (ហាណូយ) សាលប្រជុំ Thong Nhat (ទីក្រុងហូជីមិញ) និងស្រុកកំណើតរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top