• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសឡូហ្គោរំលឹកខួប៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់

កាលពីថ្ងៃទី ៩ មករា នៅទីស្នាក់ការលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានរៀបចំពិធីប្រកាសឡូហ្គោរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន-នូវែលហ្សេឡង់ (១៩៧៥ -២០២៥)។
ពិធីប្រកាសឡូហ្គោរំលឹកខួប៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់។ (រូបថត៖ VOV)

ឡូហ្គោត្រូវបានរចនាឡើងជាមួយនឹងលំនាំ និងពណ៌ដ៏ពិសេសតំណាងឲ្យអាស៊ាននិងនូវែលសេឡង់ ដើម្បីបង្ហាញសារស្ដីពីកម្លាំង ភាពធន់ ស្មារតីសាមគ្គីភាព ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងភាគីទាំងពីរ។

ថ្លែងមតិក្នុងនាមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន លោកស្រី Ton Thi Ngoc Huong បានឲ្យដឹងថា៖

“ឆ្នាំ ២០២៥ គឺជាឆ្នាំដែលមានអត្ថន័យពិសេសនៅពេលដែលវៀតណាមក្នុងនាមជាប្រទេសសម្របសម្រួល នឹងចូលរួមជាមួយប្រទេសផ្សេងទៀត រៀបចំកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-នូវែលសេឡង់។ វៀតណាមនឹងសម្របសម្រួលសំណើររបស់នូវែលសេឡង់អំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ដើម្បីដាក់ជូនមេដឹកនាំអាស៊ានពិចារណាក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។ ទន្ទឹមនឹងនោះ សម្របសម្រួលជាមួយប្រទេសដទៃទៀត ដើម្បីកសាងនិងអនុម័តលើផែនការសកម្មភាពអាស៊ាន - នូវែលសេឡង់ ដំណាក់កាល ២០២៦ - ២០៣០ រួមចំណែកយ៉ាងសកម្មជាមួយប្រទេសសមាជិកអាស៊ាន និងនូវែលសេឡង់ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងបំផុត និងមានប្រសិទ្ធភាពល្អបំផុតសម្រាប់ខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top