• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសក្នុងយុវជននូវបំណងក្រោកឈរឡើងនិងកសាងប្រទេសជាតិសម្បូររុងរឿង

ដំណោះស្រាយនៃអាណត្តិខាងមុខ គឺត្រូវតែជំរុញឱ្យយុវជនមានបំណងក្រោកឈរឡើងនិងកសាងប្រទេសជាតិរឹងមាំនិងសម្បូររុងរឿង; ធ្វើដូចម្តេចដើម្បីឱ្យយុវជនមួយជំនាន់ដែលរស់នៅដោយការដឹងគុណមានផ្នត់រស់នៅ មានការទទួលខុសត្រូវចំពោះមាតុភូមិប្រទេសជាតិរបស់ខ្លួន; លើកកម្ពស់ការគោរពខ្លួនឯងនិងកិត្តិយសរបស់មនុស្សម្នាក់ៗ។

ទិដ្ឋភាពនៃសន្និសីទ


នោះគឺជាការណែនាំរបស់លោក Nguyen Anh Tuan លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្នុងសន្និសីទលើកទី ១៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការយុវជនមជ្ឈឹម នីតិកាលទី ១១ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៧ ខែតុលា នៅហាណូយ។ លោក Nguyen Anh Tuan បានកត់សម្គាល់ថា របាយការណ៍នយោបាយដែលបានដាក់ជូនមហាសន្និបាតលើកទី ១២ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ត្រូវការការព្យាករណ៍ពីបរិបទនិងស្ថានភាពដោយយកចិត្តទុកដាក់ជាពិសេសចំពោះកត្តាថ្មីៗក្នុងអាណត្តិទី ១២ ដូចជា៖ លក្ខណៈសម្គាល់នៃជំនាន់ Z; និន្នាការនៃការផ្លាស់ប្តូរឌីជីថល ដំណើរការនៃការធ្វើសមាហរណកម្មអន្ដរជាតិកាន់តែស៊ីជម្រៅនិងជាពិសេសការលេចឡើងជាមួយនឹងភាពញឹកញាប់និងភាពធ្ងន់ធ្ងរនៃកត្តាសន្តិសុខដែលមិនមែនជាប្រពៃណី ដូច ជារោគរាតត្បាត សន្តិសុខសាសនា និន្នាការជាតិនិយមជ្រុល ...ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់យុវជន ចិត្តវិទ្យានិងការយល់ដឹងរបស់យុវជន។ លោក Nguyen Anh Tuan បានមានប្រសាសន៍ថា ការបង្កើតឯកសារនេះ គួរតែវាយតម្លៃដោយយកចិត្តទុកដាក់នូវភារកិច្ចគោលដៅនិងដំណោះស្រាយសមស្របតាមទិសដៅធំៗ នៅក្នុងសេចក្តីសម្រេច នៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ ជាពិសេសត្រូវតែធ្វើបច្ចុប្បន្នភាពការតំរង់ទិសថ្មីទាក់ទងនឹងច្បាប់យុវជនយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនសម្រាប់ឆ្នាំ ២០២១-២០៣០ និងទទួលបានលទ្ធផលល្អវិធីសាស្ត្រមានប្រសិទ្ធភាព បានលើកស្ទួយក្នុងការអនុវត្តក្នុងអាណត្តិមហាសន្និបាតយុវជនទូទាំងប្រទេសលើកទី ១១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top