• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធខ្សែផ្លូវនាវាសមុទ្រតភ្ជាប់វៀតណាមភាគកណ្ដាលនិងឥណ្ឌា

លោក Le Quang Trung អគ្គនាយករង VIMC បានអះអាងថា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន VIMC បានវាយតម្លៃថា ឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម។
  សន្និសីទតាមអនឡាញបើកសម្ពោធខ្សែផ្លូវនាវាសមុទ្រតភ្ជាប់វៀតណាមភាគកណ្ដាល និងឥណ្ឌា ហើយគ្រោងនឹងតភ្ជាប់ជាមួយបង់ក្លាដែស (រូបថត៖ VNA)  

នាថ្ងៃទី ២៧ ខែកក្កដា ស្ថាប័នពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានសម្របសម្រួលជាមួយអគ្គក្រុមហ៊ុននាវាចរណ៍វៀតណាម (VIMC) រៀបចំសន្និសីទតាមអនឡាញបើកសម្ពោធខ្សែផ្លូវនាវាសមុទ្រតភ្ជាប់វៀតណាមភាគកណ្ដាល និងឥណ្ឌា ហើយគ្រោងនឹងតភ្ជាប់ជាមួយបង់ក្លាដែស។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោក Le Quang Trung អគ្គនាយករង VIMC បានអះអាងថា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន VIMC បានវាយតម្លៃថា ឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ VIMC បានបង្កើតខ្សែផ្លូវដឹកជញ្ជូនកុងតឺន័រតភ្ជាប់ផ្ទាស់ រវាង Hai Phong (វៀតណាម) - ម៉ាឡេស៊ី - ឥណ្ឌា ហើយចាប់ពីខែឧសភា ឆ្នាំ ២០២២ VIMC បន្តបញ្ជូននាវាកុងតឺន័រ  ១ ០០០ TEU ទៅកាន់ Cua Lo ខេត្ត Nghe An វៀតណាមដឹកជញ្ជូនទំនិញទៅកាន់ឥណ្ឌា។ នេះគឺជាខ្សែផ្លូវតភ្ជាប់ផ្ទាល់រវាងវៀតណាម - ឥណ្ឌា ជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន បើប្រៀបធៀបទៅនឹងខ្សែផ្លូវបច្ចុប្បន្ន ។ VIMC ក៏បានធ្វើការសិក្សាស្រាវជ្រាវ និងកំណត់គោលដៅបើកខ្សែផ្លូវតភ្ជាប់ជាមួយកំពង់ផែ Chittagong របស់បង់ក្លាដែសក្នុងខែសីហា ឆ្នាំ ២០២២ ខាងមុខ។

ចំណែកឯ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបង់ក្លាដែសលោក Pham Viet Chien បានសង្ឃឹមថា ខ្សែផ្លូវសមុទ្រតភ្ជាប់បង់ក្លាដែសនឹងជំរុញសកម្មភាពពាណិជ្ជកម្មរវាងវៀតណាម និងបង់ក្លាដែស នាំមកនូវផលប្រយោជន៍ដល់ក្រុមហ៊ុននាវា និងសហគ្រាសនៃប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top