• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពបង្ហោះប៉េងប៉ោងខ្យល់ក្តៅអន្តរជាតិលើកទី ២

នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ  ឆ្នាំ២០១៩ ស្រុក Moc Chau បានរួមសហការជាមួយក្រុមហ៊ុនចំកាត់ប៉េងប៉ោងខ្យល់ក្តៅ Ballooning Media រៀបចំ មហោស្រពប៉េងប៉ោងខ្យល់ក្តៅអន្តរជាតិលើកទី ២ នៅស្រុក Moc Chau។

គណៈចាត់តាំងជូនផ្កាដល់អ្នកចូលរួមមហោស្រពបង្ហោះប៉េងប៉ោងខ្យល់ក្តៅអន្តរជាតិលើកទី ២

នៅទីនេះ មានប៉េងប៉ោងខ្យល់ក្តៅចម្រុះពណ៌ប្រមាណ ១០ ត្រូវបានបង្ហោះដោយទាក់ទាញបានចំណាប់អារម្មណ៍​ពី​សំណាក់ភ្ញៀវទេសចរជាច្រើនកុះករ។ មិត្ត Nguyen Thanh Vi ភ្ញៀវទេសចរមួយរូបមកពី ទីក្រុង Quang Ngai ខេត្ត Quang Ngai បានចែករំលែកថា៖

“នាងខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ នេះគឺជាលើកទីមួយហើយដែលនាងខ្ញុំបានចូលរួមហោស្រពបង្ហោះប៉េង​ប៉ោងខ្យល់ក្តៅ។ មហោស្រពនេះគួរឱ្យចាប់អារម្មណ៍ណាស់ នាងខ្ញុំនឹងចូលរួមមហោស្រពនេះជាជាច្រើនដងទៀត​”។

នៅពេលជិះប៉េងប៉ោងខ្យល់ក្តៅនេះ ភ្ញៀវទេសចរត្រូវបានទស្សនាកំសានទេសភាពល្អស្អាតរបស់ខ្ពង់រាប Moc Chau ក៏ដូចជាសម្របខ្លួនទៅក្នុងបរិយាកាសបរិសុទ្ធនៅខ្ពង់រាប។ តាមនោះ រួមចំណែកផ្សព្វផ្សាយទេសចរណ៍ បង្កើតផលិតផលទេសចរណ៍ថ្មីថ្មោង ទំនើប និងគួឲ្យជក់ចិត្តនៃតំបន់ទេសចរណ៍ Moc Chau ព្រមទាំងជំរុញខ្លាំងសកម្មភាពពន្លឿនវិនិយោគ ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau ខេត្ត Son La  បានឲ្យដឹងថា៖

“យើងខ្ញុំមានគោលបំណងចង់ឲ្យមហោស្រពបង្ហោះប៉េងប៉ោង ខ្យល់ក្តៅអន្តរជាតិលើកទី ២ នៅស្រុក Moc Chau ឆ្នាំ២០១៩ នឹងនាំមកនូវផលិតផលទេសចរណ៍ថ្មីថ្មោងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលមកគយគន់ទេសភាព​ នៅខ្ពង់រាប Moc Chau ដ៏ស្រស់បំព្រង ក៏ដូចជាជួយឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយបំផុតនៅពេលបានជិះប៉េងប៉ោងខ្យល់ក្តៅ ជាពិសេសគឺក្នុងឱកាសទិវានៃក្រីស្រឡាញ់”។

មហោស្រពបង្ហោះប៉េងប៉ោងខ្យល់ក្តៅអន្តរជាតិលើកទី ២ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែកុម្ភៈ នៅ ខ្ពង់រាប Moc Chau៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

Top