• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពបង្ហាញអាវយាយបា - Hau Giang ឆ្នាំ ២០២៣

នាយប់ថ្ងៃទី ២៩ ខែកញ្ញា នៅខេត្ត Hau Giang បានប្រព្រឹត្តទៅមហោស្រពបង្ហាញអាវយាយបា (អាវ Ba Ba) - Hau Giang ២០២៣។
ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំមជ្ឈឹមនិងមូលដ្ឋាននៃតំបន់វាលសណ្តរទន្លេ Cuu Long ចូលរួមក្នុងពិធីបើក (រូបថត៖ VOV)

 

អញ្ជើញចូលរួមពិធីបើកមានវត្តមានអតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan; អតីតអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh; ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព អគ្គកុងស៊ុលនៃប្រទេសមួយចំនួន។

មហោស្រពបង្ហាញអាវយាយបា - Hau Giang ឆ្នាំ ២០២៣ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (២៩ កញ្ញា - ១ តុលា) នៅទីក្រុង Vi Thanh ខេត្ត Hau Giang។ ចំណុចពិសេសគឺកម្មវិធីសម្តែងសិល្បៈបង្ហាញម៉ូដអាវយាយបា; ការតាំងពិពណ៌រូបថតអំពីអាវយាយបា ពីអតីតកាលដល់បច្ចុប្បន្នកាល ម្ហូបបែបប្រពៃណីភាគខាងត្បូង និងការសម្តែងតន្ត្រីប្រជាប្រិយ Don ca tai tu។ ថ្លែងមតិក្នុងពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang លោកស្រី Ho Thu Anh បានសង្កត់ធ្ងន់ថា៖ “មហោស្រពបង្ហាញអាវយាយបា - Hau Giang ២០២៣ ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅខេត្ត Hau Giang។ នេះនឹងជាចំណុចចាប់ផ្តើមនៃការជួបជុំគ្នា ដើម្បីឲ្យប្រជាជនមានទស្សនៈផ្សេងមួយទៀតអំពីខេត្ត Hau Giang ស្គាល់ដល់ខេត្ត Hau Giang កាន់តែច្រើន ហើយពីទីនោះ តភ្ជាប់ទំនាក់ទំនងជាមួយគ្នា សម្រាប់ការអភិវឌ្ឍវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តនាពេលខាងមុខ”។

ក្នុងពិធីបើកមហោស្រពអាវយាយបា - Hau Giang ២០២៣ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសមួយដោយប្រធានបទ "ស្នាមញញឹម Hau Giang"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top