• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បាតុកម្មរបស់ភាគី "អាវកាក់ព័រណលឿង" នៅបារាំងបានក្លាយទៅជាអំហឹង្សា


 ក្រុមបាតុករ "អាវលឿង" (រូបថត៖ THX / TTXVN)
 

 ក្រសួងមហាផ្ទៃបារាំងបានអះអាងថាទោះបីជាចំនួនបាតុករបានថយចុះក៏ដោយ បន្តែកង​កម្លាំង​សន្តិសុខ​នោតែ​បង្កើន​វិធានការការពារ។
 
នាថ្ងៃទី១​១ ខែឧសភា ឆ្នាំ ២០១៩ បណ្ដាបាតុកម្ម "អាវកាក់ព័រណលឿង" បានប្រព្រឹត្តិ​ទៅនៅ​តាម​បណ្ដា​ទីក្រុង​ធំៗ​របស់​បារាំង ក្នុងសប្ដាហ៍ទី ២៦ ជាបន្ត សំដៅប្រឆាំងជំទាស់រាល់គោលនយោបាយសេដ្ឋកិច្ច របស់លោក​ប្រធានា​ធិបតី Emmanuel Macron។
 
នៅទីក្រុង​ Nantes ប៉ូលីសត្រូវធ្វើអន្តរាគមន៍ ក្រោយពីបាតុកម្មបានក្លាយទៅជាអំពើហឹង្សា។ ក្រុមបាតុ​ករ​បាន​បោះដ​បហើយបានបំផ្លាញបង្អួចរបស់ហាងលក់ទំនិញនានា ដែលបង្ខំឲ្យប៉ូលីស​ត្រូវប្រើប្រា​ស់ឧ​ស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ សំដៅបំបែកក្រុមបាតុករ។ ក្នុងពេលនោះ នៅទីក្រុង Lyon ប៉ូលិសក៏ត្រូវចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បី​បំបែក​ក្រុមបាតុករផង​ដែរ។
 
តាមរបាយការណ៍មួយថា មា​នបាតុករចំនួន ២ ៧០០ នាក់បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង ពោលគឺបន្ត​ថយចុះបើធៀបនឹងសប្ដាហ៍មុន។ ក្រសួងមហាផ្ទៃបារាំង​បាន​អះអាង​ថាទោះបី​ជាចំនួន​បាតុករ​បាន​ថយចុះ​ក៏ដោយ បន្តែកងកម្លាំងសន្តិសុខនោតែបង្កើនវិធា​នការការពារផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top