• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តជើងហោះហើរពាណិជ្ជកម្មជាផ្លូវការពីកូរ៉េខាងត្បូងមកវៀតណាម

នេះគឺជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកកាន់ប្រទេសវៀតណាមចាប់តាំងពីផ្នែកអាកាសចរណ៍វៀតណាម បានបញ្ឈប់រាល់ជើង ហោះហើរអន្តរជាតិដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។

អ្នកដំណើរធ្វើបែបបទឡើងយន្តហោះមានស្លាកលេខ VN417 (រូបថត៖ TTXVN)


ជើងហោះហើរ មានស្លាកលេខ VN417 បានដឹកអ្នកដំណើរជាង ១០០ នាក់ ពីព្រលានយន្តហោះអន្តរជាតិ Incheon (កូរ៉េខាងត្បូង) មកកាន់អាកាសយានដ្ឋាន អន្តរ ជាតិ Noi Bai (វៀតណាម) ដែលបានហោះពីម៉ោង ១០ និង ៥ នាទី (ម៉ោងនៅសេអ៊ូល) នាថ្ងៃទី ២៥ ខែកញ្ញា។ នេះគឺជាជើងហោះហើរពាណិជ្ជកម្មលើកដំបូង មកកាន់ប្រទេសវៀតណាមចាប់តាំងពីផ្នែកអាកាសចរណ៍វៀតណាម បានបញ្ឈប់រាល់ជើងហោះហើរអន្តរជាតិ ដោយ សារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។

ជើងហោះហើរនេះបានឆ្លុះបញ្ជាំងពីការជំនះពុះពាររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airline ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងប្រទេស ដោយឆ្ពោះទៅគោលបំណងស្តារឡើងវិញផ្លូវអាកាសអន្តរជាតិ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងបានគ្រប់គ្រងយ៉ាងល្អទាំងនៅក្នុងប្រទេសនិងនៅតាមប្រទេសជាច្រើនទូទាំងពិភពលោក។

ជើងហោះហើរត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជំងឺយ៉ាងតឹងរ៉ឹង។ បន្ទាប់ពីបានវិលត្រឡប់ មកវៀតណាមវិញ ក្រុមអាកាសយានិកនឹងត្រូវបានត្រួតពិនិត្យសុខភាពនិងត្រូវបានដាក់ឱ្យនៅដាច់ដោយ ឡែកយោងតាមបទប្បញ្ញត្តិ។ យន្ដហោះនេះនឹងត្រូវបាញ់ថ្នាំកំចាត់មេរោគ ដោយជាតិគីមីមានស្តង់ដារអន្តរជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top