• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តា​ក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនជាស្រេច តភ្ជាប់ជើង​​ហោះហើរអន្តរជាតិធម្មតាទាំងអស់ឡើង​វិញ​

បន្ទាប់ពីវៀតណាមដកការរឹតបន្តឹងលើការធ្វើអាជីវកម្មចំពោះជើងហោះហើរអន្តរជាតិ តំណាងក្រុមហ៊ុន Bamboo Airways បានបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំធនធានតាំងពីដំបូងយ៉ាងហ្មត់ចត់ ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ។ ក្រុមហ៊ុនបានចាត់ទុកថា នេះគឺជាដំណើរការចាំបាច់ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។

រូបភាព៖ TTXVN

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietravel Airline កំពុងធ្វើការជាមួយដៃគូនិងទីផ្សារ ដើម្បីនាំភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាម និងពីវៀតណាមទៅកាន់ទីផ្សារបើកចំហដូចជា ថៃ និងឥណ្ឌូនេស៊ី នៅចុងត្រីមាសទីពីរ ហើយទៅកាន់ទីផ្សារនៅតំបន់អាស៊ីភាគឦសានចាប់ពីត្រីមាសទីបីឆ្នាំ២០២២។

រីឯក្រុមហ៊ុន Pacific Airlines វិញ តំណាងក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ឲ្យដំណើរការជើងហោះហើរធម្មតាទៅកាន់ទីក្រុងបាងកក(ថៃ)រួចហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងរៀបចំផែនការ ដើម្បីដាក់ឱ្យដំណើរការផ្លូវហោះហើររវាងទីក្រុងហូជីមិញ និងសិង្ហបុរី តៃវ៉ាន់(ចិន) និងប្រទេសដទៃទៀតក្នុងតំបន់ ក្នុងពេលឆាប់ៗនេះ ។

យោងតាមនាយកដ្ឋានអាកាសចរណ៍វៀតណាម ប្រទេសភាគច្រើនដែលវៀតណាមស្នើឱ្យស្ដារផ្លូវអាកាសឡើងវិញ បានយល់ព្រមហើយ។ បច្ចុប្បន្ននេះ ផ្លូវហោះហើរទៅកាន់ទ្វីបអឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិកត្រូវបានដំណើរការ ហើយនាពេលខាងមុខនឹងមានផ្លូវហោះហើរអន្តរជាតិទៅកាន់ទីផ្សារថ្មីៗដូចជា មជ្ឈិមបូព៌ា និងទួរគី ថៃមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top