ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietravel Airline កំពុងធ្វើការជាមួយដៃគូនិងទីផ្សារ ដើម្បីនាំភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាម និងពីវៀតណាមទៅកាន់ទីផ្សារបើកចំហដូចជា ថៃ និងឥណ្ឌូនេស៊ី នៅចុងត្រីមាសទីពីរ ហើយទៅកាន់ទីផ្សារនៅតំបន់អាស៊ីភាគឦសានចាប់ពីត្រីមាសទីបីឆ្នាំ២០២២។
រីឯក្រុមហ៊ុន Pacific Airlines វិញ តំណាងក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ឲ្យដំណើរការជើងហោះហើរធម្មតាទៅកាន់ទីក្រុងបាងកក(ថៃ)រួចហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងរៀបចំផែនការ ដើម្បីដាក់ឱ្យដំណើរការផ្លូវហោះហើររវាងទីក្រុងហូជីមិញ និងសិង្ហបុរី តៃវ៉ាន់(ចិន) និងប្រទេសដទៃទៀតក្នុងតំបន់ ក្នុងពេលឆាប់ៗនេះ ។
យោងតាមនាយកដ្ឋានអាកាសចរណ៍វៀតណាម ប្រទេសភាគច្រើនដែលវៀតណាមស្នើឱ្យស្ដារផ្លូវអាកាសឡើងវិញ បានយល់ព្រមហើយ។ បច្ចុប្បន្ននេះ ផ្លូវហោះហើរទៅកាន់ទ្វីបអឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិកត្រូវបានដំណើរការ ហើយនាពេលខាងមុខនឹងមានផ្លូវហោះហើរអន្តរជាតិទៅកាន់ទីផ្សារថ្មីៗដូចជា មជ្ឈិមបូព៌ា និងទួរគី ថៃមទៀត៕