នារសៀលថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញទទួលជួប លោក Vilay Lakhamphongសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញទទួលជួប លោក Vilay Lakhamphongសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សប្រជាជនបដិវត្តន៍ឡាវ។ រូបថត៖ VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានបញ្ជាក់ថា
វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការពង្រឹង
និងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ឡាវ ដោយចាត់ទុកទំនាក់ទំនងនេះមានសារៈសំខាន់ពិសេស
ដែលត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ពូនជ្រុំដោយឥតឈប់ឈរ
ឲ្យក្លាយទៅជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រទេសទាំងពីរ។
ដើម្បីនាំទំនាក់ទំនងពិសេសវៀតណាម-ឡាវកាន់តែជាក់ស្តែងនាពេលអនាគត អគ្គលេខាបក្ស
ប្រធានរដ្ឋលោកតូ ឡឹម
បានស្នើឱ្យភាគីទាំងពីរបន្តផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព
និងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។
ជាមួយគ្នានោះ បង្កើនការចែករំលែក
និងការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅក្នុងវេទិកាអន្តរជាតិនិងតំបន់
ជាពិសេសអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
រីឯខ្លួនវិញ
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សប្រជាជនបដិវត្តន៍ឡាវ លោក Vilay
Lakhamphong បានជម្រាបជូនអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម
អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមលោក ត្រឹន
កឹមទូ និងជំនួបពិភាក្សារបស់លោកជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ លោក Vilay
Lakhamphong បានសន្យាថា
នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម
ដើម្បីអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព
ដោយនាំទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ
ជាក់ស្តែង និងមានប្រសិទ្ធភាព។
នៅរសៀលថ្ងៃទី១៥ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាត្រឹន ថាញ់មិន
បានទទួលជួបជាមួយលោក Vilay Lakhamphong។ នាល្ងាចនោះ នៅទីក្រុងហាណូយ
ឧត្តមសេនីយ៍ លឿង តាម ក្វាង រដ្ឋមន្ត្រីក្រសួងនគរបាល
ក៏បានទទួលជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សប្រជាជនបដិវត្តន៍ឡាវ លោក Vilay
Lakhamphong ផងដែរ៕
តាម vovworld.vn/km-KH