• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ​ខិតខំ​ប្រឹងប្រែង​ស្ដារវិស័យ​ទេសចរឡើងវិញ

កាលពីថ្ងៃទី ២៦ ខែសីហា ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS) បានរៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ Destination Mekong ជាលើកដំបូង សំដៅធ្វើការពិភាក្សាអំពីរាល់វិធានការស្ដារវិស័យឧស្សាហកម្មគ្មានផ្សែងក្នុងអំឡុងពេលនិងក្រោយ ពីវិបត្តិជំងឺកូវីដ ១៩។

ភ្ញៀវទេសចរទៅទស្សនាព្រះបរមរាជវាំងនៅទីក្រុងបាងកកប្រទេសថៃ (រូបថត៖ AFP / VNA)

 

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីទេសចរណ៍ជាន់ខ្ពស់របស់ GMS ដែលរួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាមបានលើកឡើងអំពីប្រធានបទផ្សេងៗគ្នាជាច្រើន។ ក្នុងនោះ អង្គប្រជុំបានផ្ដោតសំខាន់លើដំណោះស្រាយទប់ទល់នឹងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ និងរបៀបស្ដារផ្នែកទេសចរណ៍ឡើងវិញ ក៏ដូចជាវិធានការដែលប្រទេស GMS នីមួយៗ អាចអនុវត្តន៍ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និងវិធីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top