• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាអង្គការសុខភាពនិងហិរញ្ញវត្ថុធំបំផុតនៅលើពិភពលោកជម្រុញឱ្យផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាអាទិភាពដល់ប្រទេសក្រីក្រ

(រូបថត៖ TTXVN)
 

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី៣១ ខែកក្កដា ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក (WHO) អង្គការពាណិជ្ជកម្មពិភពលោក (WTO) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានបញ្ជាក់ពីភាពបន្ទាន់នៃការផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ ការធ្វើតេស្ត និងការព្យាបាលដល់មនុស្សនៅលើពិភពលោក។ អង្គការនានាបានអំពាវនាវដល់បណ្តាប្រទេសដែលបានអនុវត្តន៍ប្រកបដោយជោគជ័យនូវកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចែករំលែក វ៉ាក់សាំងរបស់ខ្លួនជាមួយប្រទេសដែលមានប្រាក់ចំណូលទាបឬមធ្យមក៏ដូចជាតាមរយៈយន្តការចែកចាយវ៉ាក់សាំង COVAX ឬ AVAT។  សេចក្តីថ្លែងការណ៍នេះក៏បានជំរុញឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្កើនសមត្ថភាពផលិតកម្មសម្រាប់ប្រទេសក្រីក្រ និងធានាការផ្គត់ផ្គង់វ៉ាក់សាំងជាអាទិភាពតាមរយៈយន្តការ COVAX ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ។ លើសពីនេះរដ្ឋាភិបាលនៃបណ្ដាប្រទេសក៏ត្រូវកាត់បន្ថយឬដករបាំងចេញទាំងស្រុងចំពោះការនាំចេញវ៉ាក់សាំង ក៏ដូចជាតម្រូវការជួយសម្រួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top