កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ត្រូវបានផ្តួចផ្តើមឡើងដោយ VCCI ក្នុងឆ្នាំ២០០៦។ នៅឆ្នាំនេះ កម្មវិធីនេះទទួលស្គាល់សហគ្រិនឆ្នើមចំនួន ១០០ នាក់ មកពីវិស័យ ឧស្សាហកម្ម សិប្បកម្ម និងមូលដ្ឋានផ្សេងៗគ្នា ដែលឆ្លុះបញ្ចាំងពីកម្លាំងរស់ ភាពចម្រុះ និងសេចក្តីប្រាថ្នារីកចម្រើនរបស់សហគមន៍អាជីវកម្មវៀតណាម។ ក្រុមសហគ្រិនដែលទទួលបានកិត្តិនាមក្នុងឆ្នាំនេះ តំណាងឱ្យវិស័យអាជីវកម្មដែលមានប្រាក់ចំណូលសរុបលើសពី ១,៣ ពាន់ទ្រីលានដុង ក្នុងឆ្នាំ២០២៥ ដោយរួមវិភាគទានប្រមាណ ៩៧ ទ្រីលានដុង ដល់ថវិការដ្ឋ និងបង្កើតការងារសម្រាប់ពលករប្រហែល ២៧៣.០០០នាក់។ ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក ផាម យ៉ាទូក បានសង្កត់ធ្ងន់ថា៖
“ខ្ញុំសង្ឃឹមថា សហគ្រិនឆ្នើមទាំង ១០០ នាក់ ដែលត្រូវបានលើកតម្កើងនៅថ្ងៃនេះ រួមជាមួយសហគ្រិនដែលទទួលបានកិត្តិនាមនេះក្នុងឆ្នាំមុនៗ នឹងមិនត្រឹមតែជាគំរូនៃភាពជោគជ័យក្នុងការធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងនឹងបន្តក្លាយជាកត្តាសំខាន់ៗក្នុងការរីកសាយភាយស្មារតីសហគ្រិនភាពវៀតណាមក្នុងយុគសម័យថ្មី៖ ហ៊ានគិត ហ៊ានធ្វើ ហ៊ានច្នៃប្រឌិត ហ៊ានទទួលខុសត្រូវ ប្រាថ្នាចង់កសាងសហគ្រាសរឹងមាំ ម៉ាកយីហោវៀតណាមដែលមានឋានៈខ្ពស់នៅលើទីផ្សារសកល; មានស្មារតីចង់សម្ព័ន្ធ និងដឹកនាំសហគ្រាសធំៗដើម្បីបង្កើតឱកាសសម្រាប់សហគ្រាសខ្នាតតូច; សហគ្រិនជោគជ័យចែករំលែកបទពិសោធន៍ បំផុសគំនិត និងបើកផ្លូវសម្រាប់សហគ្រិនជំនាន់ក្រោយ និងចលនាចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតផងដែរ”។
មុននោះ វេទិកា “សហគ្រិនត្រួសត្រាយផ្លូវ - រដ្ឋាភិបាលស្ថាបនាក្នុងយុគសម័យថ្មី” បានធ្វើឡើងនៅទីក្រុងហាណូយ ដែលជាសកម្មភាពមួយនៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរៀបចំដោយ VCCI ក្នុងឱកាសទិវាសហគ្រិនវៀតណាម ថ្ងៃទី ១៣ ខែតុលា៕





