• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិក

 ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាមេរិកសម្រេចបានវឌ្ឍនភាពដ៏សំខាន់ជាច្រើនលើគ្រប់វិស័យ ហើយបន្តអភិវឌ្ឍប្រកបដោយស្ថិរភាពនិងកាន់តែស៊ីជម្រៅ។
 

អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ vov.vn)


នាថ្ងៃទី២២ មីនា ថ្លែងនៅកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Kurt Campbell អ្នកសម្របសម្រួលតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ចំណុះក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យនិងម្ចាស់ការ ការធ្វើពហុភាវូបនីយ កម្មនិងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេសរបស់ វៀតណាម ក្នុងនោះ យកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិក ព្រមទាំងត្រៀម ខ្លួនជាស្រេចជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងសន្តិភាព សន្តិសុខ ការ អភិវឌ្ឍនិងវិបុលភាពនៅតំបន់និងលើពិភពលោកផងដែរ។ ចំណែកឯ លោក Kurt Campbell បានអះអាងថា អាមេរិកបន្តយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងចង់ឲ្យភាគីទាំងពីរសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត ថែមទៀតក្នុងយន្តការតំបន់និងអន្តរជាតិនានាអំពីបញ្ហាដែលប្រទេសទាំងពីរមានការ យកចិត្តទុកដាក់ដូចគ្នា។

ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាមេរិកសម្រេច បានវឌ្ឍនភាពដ៏សំខាន់ជាច្រើនលើគ្រប់វិស័យ ហើយបន្តអភិវឌ្ឍប្រកបដោយស្ថិរភាពនិងកាន់តែស៊ីជម្រៅ។ ដោយឈរលើមូលដ្ឋានគ្រឹះទំនាក់ទំនងដែលភាគីទាំងពីរបាន ខិតខំកសាងឡើងក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ក៏ដូចជាឈរលើមូលដ្ឋាននិង គោលការណ៍ “គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងប្រព័ន្ធ នយោបាយរបស់គ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក” នោះ ទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាជាងទៀតនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top