• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនតភ្ជាប់ឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤


 សន្និសីទ ពន្លឿនវិនិយោគសារព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ឆ្នាំ២០១៨

 នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ ពន្លឿន​វិនិយោគ​សារព័ត៌មាន​និង​ផ្សព្វផ្សាយវៀតណាម ឆ្នាំ២០១៨ ​(Vietnam ITC Investment F​orum - VIIF) ដោយ​មាន​ប្រធាន​បទ​ « ការតភ្ជាប់ឌីជីថល ក្នុ​ងបដិវត្តន៍ឧស្សាហកម្ម​ ៤.០»។

នៅក្នុង​សន្និសីទ អនុរដ្ឋមន្ត្រីក្រសួងផ្សពផ្សាយព័ត៌មានឥណ្ឌា លោក Ravi Kant  បានសង្កត់​ធ្ងន​លើគោល​បំណង​ចង់​ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងឥ​ណ្ឌា និង បណ្តាប្រទេសអាស៊ាន​ ក្នុង​នោះមាន​ប្រទេស​វៀត​ណាម​ ដើម្បី​ ពង្រីក ទ្រង់ទ្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន។​ ឥណ្ឌាបានយកចិត្តទុកដា​ក់ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដោយចីរភាព ច្នៃប្រឌិតឌីជីថល​ និងប្រើប្រាស់ ប្រភពធន​ធានបច្ចេក​វិទ្យាព័ត៌មាន​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ មានស​មត្ថភាពធ្វើ ការនៅទីផ្សារជាច្រើនលើពិភពលោក។ ក្នុ​ងឱកាសនេះ ឯកអគ្គរដ្ឋ​ទូត ស៊ុយអែត ​ប្រចាំនៅវៀតមណាមលោក P​ereric Hogberg បានចែករំលែកអំពី បទ​ពិសោធន៍ របស់ស៊ុយអែ​ត ក្នុងការ​ប្រើប្រា​ស់បច្ចេកវិទ្យាព័ត៌មាន ផ្លាស់ថ្មីនូវ ការ​ច្នៃប្រឌិត សេវាកម្មឌីជីថលនៅទីក្រុង​ ជនបទជាដើម ​ដើម្បីធ្វើ​ឲ្យ ស៊ុយអែត ក្លាយទៅជា ប្រទេសមាន បច្ចេ​កទេសជួរមុខនៅលើពិភពលោក ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top