• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលាមួយដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងវៀតណាមជាមួយបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត។
អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang អញ្ជើញថ្លែងក្នុងសិក្ខាសាលា (រូបថត៖ baoquocte.vn)

ដោយប្រធានបទ “រឹតបន្តឹងចំណង់មិត្តភាព - បង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅអនាគត” សិក្ខាសាលានេះគឺជាឱកាសមួយដើម្បីក្រឡេកមើលដំណើរប្រកបដោយមោទនភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលបានកសាងនិងអភិវឌ្ឍន៍ដោយផ្អែកលើតម្លៃរួមនៃសេចក្តីប្រាថ្នាឯករាជ្យ សេរីភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

បណ្តាប្រទេសនៅអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត រួមមានប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រូម៉ានី ឆេកូស្លូវ៉ាគី (បច្ចុប្បន្នសាធារណរដ្ឋឆេក និងសាធារណរដ្ឋស្លូវ៉ាគី) និងអាល់បានី គឺជាប្រទេសដំបូងគេដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមនៅដើមឆ្នាំ ១៩៥០។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យជាច្រើន ពីវិស័យការទូត ការអប់រំ និងសេដ្ឋកិច្ច។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានវាយតម្លៃថា៖ “ទោះបីជាស្ថានភាពអន្តរជាតិនិងនៅក្នុងប្រទេសនីមួយៗមិនសូវមានស្ថិរភាពក៏ដោយ ប៉ុន្តែយើងនៅតែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព គួរឱ្យទុកចិត្ត និងនិរន្តរភាព។ ក្នុងរយៈពេល ៣/៤ នៃសតវត្សនេះ យើងបានរួមគ្នាកសាង និងថែរក្សាស្ពានមិត្តភាពដោយផ្អែកលើសសរស្តម្ភនៃតម្លៃរួម ការជឿទុកចិត្ត ការយោគយល់ ការគាំទ្រ និងឆន្ទៈក្នុងការជួយគ្នាទៅវិញទៅមក។

វៀតណាមបានចាត់ទុកបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើតជាស្ពានសំខាន់ដើម្បីជំរុញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) លើកកំពស់គុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU។ ទន្ទឹមនឹងនោះ វៀតណាមក៏ត្រូវបានចាត់ទុកថាជាច្រកទ្វារសម្រាប់បណ្តាប្រទេសនៅអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើតក្នុងការចូលទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនាំមកទីក្រុងធានជីននូវស្មារតីសហគ្រិនភាពសម្រាប់យុគសម័យថ្មី

វៀតណាមនាំមកទីក្រុងធានជីននូវស្មារតីសហគ្រិនភាពសម្រាប់យុគសម័យថ្មី

នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរ ជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។

Top