• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នៅដើមសប្តាហ៍ក្រោយ បើកសម័យប្រជុំលើកទី២០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ក្នុងសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាលើ ការប្រគល់បញ្ជី និងកម្រិតទុន សម្រាប់ភារកិច្ច និងគម្រោងនានា ក្រោមកម្មវិធីស្ដារនិង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (ដំណាក់កាលទី២)។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី១៨ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ (រូបថត៖ Doan Tan/VNA)

សម័យប្រជុំលើកទី២០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងបើក នៅថ្ងៃចន្ទ (ទី ១៣ កុម្ភៈ) និងបិទនៅថ្ងៃពុធ (ទៅ ១៥ កុម្ភៈ) នៅ វិមានរដ្ឋសភា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា បើកសម័យប្រជុំ។

នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការពិចារណា និងផ្តល់មតិយោបល់លើបញ្ហាសំខាន់ៗមួយចំនួន ដែលមានមតិផ្សេងៗគ្នា នៃគម្រោង ច្បាប់មួយចំនួន ដូចជា សេចក្តីព្រាងច្បាប់ស្តីពីការការពារសិទ្ធិអ្នកប្រើប្រាស់ (ធ្វើ វិសោធនកម្ម); សេចក្ដីព្រាងច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (ធ្វើវិសោធនកម្ម); សេចក្តីព្រាងសារាចរណ៍ស្តីពីការការពារទិន្នន័យឯកជន។

ក្នុងសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាលើ ការប្រគល់បញ្ជី និងកម្រិតទុន សម្រាប់ភារកិច្ច និងគម្រោងនានា ក្រោមកម្មវិធីស្ដារនិង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (ដំណាក់កាលទី២)។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏ បានពិចារណា និងអនុម័តលើសំណើរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្តីពីការតែងតាំង និងបញ្ចប់តំណែងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គម និយមវៀតណាម; ពិចារណា និងសម្រេចបង្កើតអង្គភាពរដ្ឋបាលមួយចំនួននៅ ថ្នាក់ស្រុក និងឃុំនៃខេត្តមួយចំនួនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top