នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពលើវិធានការនានា ដើម្បីនាំការវិនិយោគរបស់ជប៉ុននៅវៀតណាម ឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក/ឆ្នាំ និងតម្លៃពាណិជ្ជកម្មទ្វេភាគីឈានដល់ ៦០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០; ជំរុញការបើកទីផ្សារសម្រាប់ផ្លែក្រូចថ្លុងស្បែកខៀវរបស់វៀតណាម និងទំពាំងបាយជូររបស់ជប៉ុន; យល់ព្រមអនុវត្តគម្រោងសហប្រតិបត្តិការ ODA ក្នុងវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
រីឯខ្លួនវិញ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី បានបញ្ជាក់ថា ជប៉ុនតែងតែផ្តោតការយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងជាមួយវៀតណាម ជាប្រទេសដែលកំពុងបន្តសន្ទុះកំណើនដ៏ខ្លាំងក្លា ក្នុងនាមជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយក៏ជាប្រទេសដែលកំពុងអនុវត្តន៍គោលនយោបាយការបរទេសស្វ័យភាពយុទ្ធសាស្ត្រ និងការធ្វើសមាហរណកម្មអន្តរជាតិផងដែរ។ ជប៉ុនមានបំណងចង់ពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ដោយរួមគ្នាឆ្ពោះទៅរកការសម្រេចបាន និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចក្ខុវិស័យនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ។
នាយករដ្ឋមន្ត្រីទាំងពីររូបបានយល់ព្រម ចាប់ផ្តើមគណៈកម្មាធិការចម្រុះវៀតណាម-ជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នាំ២០២៦។ ជប៉ុនមានបំណងចង់បន្តគាំទ្រវៀតណាមក្នុងកាលើកកម្ពស់ស្វ័យភាពបច្ចេកវិទ្យាក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត (AI) សេមីកុងដុកទ័រ និងលំហអវកាស; ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពលកម្ម កិច្ចសហប្រតិបត្តិការមូលដ្ឋាន ការផ្លាស់ប្ដូររាងប្រជាជននិងប្រជាជន វប្បធម៌ ទេសចរណ៍ ការអប់រំ និងរៀបចំវេទិកាសហប្រតិបត្តិការមូលដ្ឋានវៀតណាម-ជប៉ុនលើកទី ២ នៅឆ្នាំ ២០២៦៕








